ស្ត្រីផឹកកាហ្វេ២ពែងក្នុងមួយថ្ងៃ ជួយបង្កើនកម្រិតអ័រម៉ូនភេទបានល្អ
May 02, 2016 (04:50:24)
[ 1505 ]
ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបាននិយាយថា ស្ត្រីផឹកកាហ្វេត្រឹម២ពែងក្នុងមួយថ្ងៃជួយបង្កើនកម្រិតអ័រម៉ូនភេទ oestrogen ។ ប៉ុន្តែបញ្ហានេះ វាក៏អាស្រ័យលើជាតិសាសន៍ផ្សេងៗគ្នាផងដែរ។ នេះមានន័យថា ការកើនឡើងឬថយចុះវាអាស្រ័យទៅតាមជាតិសាសន៍នៃប្រទេសនានា ។
សម្រាប់បណ្តាស្ត្រីអាស៊ី អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលប្រើប្រាស់សារធាតុកាហ្វេអីុនប្រមាណ២០០មីល្លីក្រាមក្នុងមួយថ្ងៃដែលស្មើនឹង២ពែងរបស់ជនជាតិអាមេរិក កម្រិតអ័រម៉ូនoestrogen មានការកើនឡើងធៀបនឹងអ្នកដែលប្រើប្រាស់តិចតួច ។
ផ្ទុយពីនេះសម្រាប់បណ្តាស្ត្រីស្បែក.សដែលប្រើប្រាស់កាហ្វេក្នុងបរិមាណស្មើគ្នានឹងស្ត្រីអាស៊ី កម្រិតអ័រម៉ូន oestrogen របស់ពួកគេមានការថយចុះតិចតួចធៀបនឹងអ្នកដែលប្រើប្រាស់ម្តងម្កាល ។ ចំណែកបណ្តាស្ត្រីស្បែកខ្មៅវិញ គឺមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ។
លទ្ធផលនៃការសិក្សាខាងលើនេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Utah សហរដ្ឋអាមេរិកដែលបានពិសោធន៍លើស្ត្រីជាង២៥០នាក់ចន្លោះពីឆ្នាំ២០០៥ដល់២០០៧ ។
ប៉ុន្តែបណ្តាស្ត្រីដែលទទួលបានសារធាតុកាហ្វេអីុនតាមរយៈការទទួលទានភេសជ្ជៈមានពពុះនិងតែបៃតង កម្រិតអ័រម៉ូន oestrogenកើតឡើងខ្ពស់មិនថាពួកគេជាជាតិសាសន៍អ្វីនោះទេ ។
វេជ្ជបណ្ឌិត Enrique Schisterman មកពីវិទ្យាស្ថានជាតិសុខភាពបាននិយាយថា លទ្ធផលនៃការសិក្សាលើកនេះបានចង្អុលបង្ហាញថា ការប្រើប្រាស់កាហ្វេអ៊ីនក្នុងចំណោមស្ត្រីដែលស្ថិតក្នុងវ័យមានកូនពិតជាមានឥទ្ធិពលលើកម្រិតអ័រម៉ូន oestrogen ។ រយៈពេលខ្លី ការប្រែប្រួលកម្រិត oestrogen ក្នុងចំណោមក្រុមស្ត្រីជាតិសាសន៍ផ្សេងគ្នាមិនបានបង្ហាញថាមានផលប៉ះពាល់ណាមួយឡើយ។ យើងដឹងថា ការប្រែប្រួលកម្រិតអ័រម៉ូន oestrogen វាជាប់ទាក់ទងទៅនឹងភាពមិនប្រក្រតីមួយចំនួនមានដូចជាEndometriosis (ទាក់ទងនឹងជំងឺស្បូនមួយបែប) osteoporosis (ជំងឺពុកឆ្អឹង)ជំងឺមហារីកស្បូន (endometrial) មហារីកដោះ និងមហារីកអូវែរ ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018