អង្គុយធ្វើការអត់ងើប៦ម៉ោងក្នុង១ថ្ងៃ ប្រឈមនឹងគ្រោះថ្នាក់ ដោយជំងឺទឹកនោមផ្អែម
|
May 02, 2016 (04:48:26)
|
[ 1480 ] |
|
|
|
|
ការសិក្សាមួយបានបង្ហាញថា បណ្តាអ្នកធ្វើការក្នុងការិយាល័យ បន្ទប់ម៉ាស៊ីនត្រជាក់ កំពុងប្រឈមខ្លាំងនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ខណៈពួកគេអង្គុយធ្វើការជាប់រហូត ដល់ទៅ៤ម៉ោងក្នុងមួយពេល ។ លទ្ធផលនៃការសិក្សា បានរៀបរាប់ថា បុគ្គលដែលចំណាយពេល ច្រើនជាង៦ម៉ោងក្នុង១ថ្ងៃ អង្គុយឥតងើប ជួបហានិភ័យខ្ពស់ ពីប្រភេទជំងឺរ៉ាំរ៉ៃមានដូចជា មហារីក ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម ។ ទោះជាយ៉ាងណា ការសិក្សានេះបានពិសោធតែលើបុរសវ័យកណ្តាលជាង៦ម៉ឺននាក់ប៉ុណ្ណោះ ពោលគឺពុំបានពិសោធលើស្ត្រីឡើយ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា លទ្ធផលនេះទំនងជាប៉ះពាល់លើស្ត្រីផងដែរ ។
លោកសាស្ត្រាចារ្យ Richard Rosenkranzអ្នកដឹកនាំការសិក្សារបស់សាកលវិទ្យាល័យ Kansas State University បានថ្លែងថា បុគ្គលដែលអង្គុយកាន់តែយូរ ការប្រឈមបញ្ហាសុខភាពមានកាន់តែធំផងដែរ ។ លោកបន្តថាក្នុងចំណោមអ្នកចូលរួមពិសោធន៍ យើងបានពិនិត្យឃើញ អ្នកដែលអង្គុយមិនងើបច្រើនម៉ោងអត្រាកើតមានជំងឺរ៉ាំរ៉ៃកើនឡើងខ្ពស់ ។ សម្រាប់ក្រុមដែលអង្គុយច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ ជាក់ច្បាស់ណាស់អត្រាប្រឈមគឺមានខ្ពស់ជាងគេ ។
លោកបន្ថែមថា លទ្ធផលនៃការសិក្សាលើកនេះ មិនត្រឹមតែជាការបញ្ជូនសញ្ញាប្រកាសអាសន្នទៅកាន់អ្នកធ្វើការក្នុងការិយាល័យប៉ុណ្ណោះទេ តែថែមទាំងទៅកាន់អ្នកប្រកបមុខរបរដូចជា បើកបរតាក់ស៊ី រថយន្តដឹកទំនិញ...ផងដែរ ។ និយាយជារួម រាល់ការងារដែលតម្រូវឱ្យអង្គុយអត់ងើបពីកៅអីច្រើនម៉ោងគឺសុទ្ធតែជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពទាំងអស់ ។
ដោយឡែក ការសិក្សាលើកមុនក៏បានរកឃើញផងដែរថា អ្នកអង្គុយមើលទូរទស្សន៍៦ម៉ោងក្នុងមួយថ្ងៃថយអាយុអស់៥ឆ្នាំធៀបទៅនឹងអ្នកមើលតិចជាងនេះ ។ មានការពន្យល់ថា អង្គុយយូរអាចនាំឱ្យទំហំចង្កេះរីកធំ កម្រិតខ្លាញ់កូឡេស្តេរ៉ូល ខ្លាញ់ Triglycerides និងកម្រិតស្ករក្នុងឈាមកើនខ្ពស់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|