Google គ្រោងផលិតឧបករណ៍ពាក់ក្បាល VR
|
February 09, 2016 (12:48:57)
|
[ 1362 ] |
|
|
|
|
ក្រុមហ៊ុន Google គ្រោងបញ្ចេញឧបករណ៍ពាក់ក្បាល VR ថ្មីសម្រាប់ស្មាតហ្វូនក្នុងឆ្នាំ ២០១៦ នេះ ។ VR ថ្មីនេះនឹងមានលក្ខណៈស្រដៀងទៅនឹងផលិតរបស់ក្រុមហ៊ុនសាំស៊ុងដែរ ។ ប៉ុន្តែក្រុមហ៊ុន Google នឹងបន្ថែមការគាំទ្រសម្រាប់បច្ចេកវិទ្យាទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន ។
កាលពីខែមុនក្រុមហ៊ុនបានប្រកាសពីក្រដាសឧបករណ៍ពាក់ក្បាលប្រមាណជា៥លានបាននាំចេញរហូតមកដល់ពេលនេះ ។ កាលពីខែវិច្ឆិកា ២០១៥ ក្រុមហ៊ុនសាំស៊ុងបានបញ្ចេញឧបករណ៍ពាក់ក្បាលគឺ Gear VR ក្នុងកិច្ចសហការជាមួយផលិតផលរបស់ក្រុមហ៊ុនហ្វេសប៊ុកគឺ Oculus VR ។ ឧបករណ៍ពាក់ក្បាល VR ថ្មីរបស់ក្រុមហ៊ុន Google នឹងមានលក្ខណៈពិសេសដោយមានបន្ទះសេនស៊័រកាន់តែទំនើប ឡេន និងស្រោបប្លាស្ទិករឹងកាន់តែច្រើនផងដែរ ។ ដូចទៅនឹង ឧបករណ៍ពាក់ក្បាល Gear VR ពោលគឺវានឹងពឹងផ្អែកទៅលើស្មាតហ្វូនសម្រាប់ការបង្ហាញ និងភាគច្រើនសម្រាប់ការដំណើរការថាមពលផងដែរ ។
ចំណុចពិសេសសម្រាប់ឧបករណ៍ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google គឺពឹងផ្អែកទាំស្រុងលើស្មាតហ្វូន ខណៈពេលដែលឧបករណ៍របស់ក្រុមហ៊ុនសាំស៊ុង Gear VR ផ្តោតសំខាន់លើបន្ទះសេនស៊័រ ។ យ៉ាងណាមិញឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Google នឹងភ្ជាប់ការទាក់ទងជាមួយនឹងឧបករណ៍ដែលប្រតិបត្តិការដោយប្រព័ន្ធ Android ផ្ទុយពី Gear VR ភ្ជាប់តែជាមួយស្មាតហ្វូន៤ម៉ូដែលប៉ុណ្ណោះ គឺ Sumsung Galaxy S6, S6 Edge, S6 Edge+ និង Galaxy Note 5 ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|