បរិច្ចាគឈាម អាចបន្ថយហានីភ័យ ពីជំងឺគាំងបេះដូង
|
May 02, 2016 (04:44:29)
|
[ 1466 ] |
|
|
|
|
យើងពិតជាបានដឹងយ៉ាងច្បាស់ហើយថា ការបរិច្ចាគឈាមជាអំពើសប្បុរសធម៌ដ៏ថ្លៃថ្លាបំផុុតដែលអាចជួយសង្គ្រោះដល់ជីវិតអ្នកត្រូវការវាជាចាំបាច់ ។ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវមួយពីក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានបង្ហាញថា ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ ។
យោងតាមការសិក្សាធ្វើឡើងដោយព្រឹត្តិបត្រសមាគមវេជ្ជសាស្ត្រអាមេរិកដែលបានពិសោធបុរសជាតិហ្វាំងឡង់២.៦៨២នាក់ វ័យពី៤៣ឆ្នាំទៅ៦១ឆ្នាំ បង្ហាញថា អ្នកដែលបរិច្ចាគឈាមរៀងរាល់៦ខែម្តងអាចកាត់បន្ថយអត្រាប្រឈមនឹងការកើតមានជំងឺគាំងបេះបូងបានដល់៨៨% ធៀបទៅនឹងក្រុមដែលមិនបានបរិច្ចាគ ។ រៀងរាល់ការបរិច្ចាគឈាមចំណុះ1Pint ឬ៤៧៣,១៧មីល្លីលីត្រ គឺអាចដុតបំផ្លាញ កាឡូរីបាន៦៥០ ។
មានការពន្យល់ថា បរិចា្ចគឈាមផ្តល់អត្ថប្រយោជន៍ដល់សុខភាពក៏ព្រោះនៅពេលបង្ហូរឈាមចេញ កម្រិតសារធាតុដែកនឹងថយចុះ ។ ការកើនឡើងកម្រិតសារធាតុដែកនឹងបណ្តាលឱ្យឈាមកាន់តែខាប់ ហើយមួយវិញទៀតវានឹងជួយបង្កើនល្បឿននៃការធ្វើអុកស៊ីដកម្មរបស់ខ្លាញ់ កូឡេស្តេរ៉ូល ដែលទីបំផុតនាំឱ្យកើតជំងឺបេះដូង ។
យ៉ាងណាក៏ដោយ អត្ថប្រយោជន៍នោះអាចកើតមានទៅបាន ល្គឹកណា ការបរិច្ចាគឈាមធ្វើឡើងជាប្រចាំ និងទៀងទាត់ពេលវេលាតាមការណែនាំពីវេជ្ជបណ្ឌិត ពោលគឺមិនមែនយូរៗធ្វើម្តងនោះទេ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|