ឥណ្ឌាទម្លាក់អាមេរិក ក្លាយជាទីផ្សារស្មាតហ្វូន លំដាប់ទី២
|
February 09, 2016 (12:46:45)
|
[ 1356 ] |
|
|
|
|
យោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ឱ្យដឹងថា ប្រទេសឥណ្ឌាបានវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាទីផ្សារស្មាតហ្វូនធំជាងគេទី២ ក្នុងពិភពលោក ។ ការប្រើប្រាស់ស្មាតហ្វូនរបស់ប្រទេសឥណ្ឌាបានកើនឡើងរហូតដល់២២០លាននៅចុងឆ្នាំ ២០១៥ ។
ការនាំចេញស្មាតហ្វូនបានកើនឡើងប្រមាណជា១៥ភាគរយ ពី១ឆ្នាំទៅ១ឆ្នាំ ក្នុងត្រីមាសទី ៤ ឆ្នាំ២០១៥ ពោលគឺការនាំចេញស្មាតហ្វូនទាំងស្រុងក្នុងឆ្នាំ២០១៥ មានចំនួន១០០លានគ្រឿង ដែលតួលេខនេះបានកើនឡើងប្រមាណជា២៣ភាគរយប្រៀបធៀបទៅនឹងឆ្នាំមុន។ ស្ទើរតែ៥០ភាគរយនៃទូរស័ព្ទចល័តត្រូវបានលក់ក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៥ ដែលផលិតផលទាំងនោះផលិត និងដំឡើងក្នុងប្រទេសតែម្តង ហើយជិត៤០ភាគរយនៃការនាំចេញសរុប គឺជាស្មាតហ្វូន ។ យ៉ាងណាមិញការលក់រាយតាមប្រព័ន្ធអ៊ីនធើណេតបានធ្វើឱ្យប្រទេសនេះមានអត្រាអ្នកប្រើប្រាស់ច្រើន ខណៈទូរស័ព្ទ១ក្នុងចំណោមទូរស័ព្ទបីគ្រឿងត្រូវបានលក់តាមរយៈប្រព័ន្ធអ៊ីនធើរណេត ។
ងាកមកមើលពីក្រុមហ៊ុនលក់ទូរស័ព្ទវិញគែសង្កេតឃើញថាក្រុមហ៊ុន Samsung ស្ថិតនៅកំពូលតារាង ខណៈក្រុមហ៊ុនក្នុងស្រុករបស់ឥណ្ឌាគឺ Micromax ឈរនៅលេខ២ និងលេខ៣ លេខ៤ ក្រុមហ៊ុនក្នុងស្រុកដែរគឺ Intex និង Lava ចំណែកក្រុមហ៊ុនចិន Lenovo ស្ថិតនៅលេខ៥ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|