Google ទម្លាក់Apple ពីតំណែងមានតម្លៃជាងគេក្នុងលោក
|
February 04, 2016 (10:18:23)
|
[ 1421 ] |
|
|
|
|
Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google បានជំនួសតំណែងកៅអីលេខ១ ជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង៦,៥ភាគរយបន្ទាប់ពីរយៈពេលប៉ុន្មានម៉ោងនៃការជួញដូរកាលពីរាត្រីថ្ងៃទី១ កុម្ភៈ ២០១៦ ធ្វើឱ្យក្រុមហ៊ុន Alphabet មានមូលធនទីផ្សារប្រមាណជា៥៥០ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Apple មានត្រឹមតែ៥៣៨ពាន់លានដុល្លារប៉ុណ្ណោះ ។
បើសិនជាក្រុមហ៊ុន Alphabet នៅតែបន្តកើនឡើងក្នុងការធ្វើពាណិជ្ជកម្មនោះ មានន័យថា ខ្លួននឹងក្លាយជាក្រុមហ៊ុនដំបូងដែលបានគ្រងតំណែងជាក្រុមហ៊ុនធំជាងគេរបស់ពិភពលោកដោយទម្លាក់ក្រុមហ៊ុន Apple ដែលបានកាន់កាប់តំណែងអស់រយៈពេល៣ឆ្នាំមកហើយនោះ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះកាលពីសប្តាហ៍មុន ។
ទន្ទឹមនេះដែរ ក្រុមហ៊ុនហ្វេសប៊ុកបានវ៉ាដាច់ក្រុមហ៊ុនប្រេង ExxonMobil នូវមូលធនទីផ្សារ ។
ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនធំលំដាប់ទី៤ របស់ពិភពលោកបច្ចុប្បន្ននេះក៏ស្ថិតក្នុងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ ។
ក្រុមហ៊ុន Alphabet ត្រូវបានគេរាយការណ៍ថា កើនឡើងប្រមាណជា៥,៣ភាគរយ ក្នុងប្រាក់ចំណេញត្រីមាសទី៤ ដែលមានទំហំទឹកប្រាក់ ៤,៩ពាន់លានដុល្លារ កាលពីរាត្រីថ្ងៃទី១ កុម្ភៈ ២០១៦ និងបានកើនឡើង១៨ភាគរយ ក្នុងប្រាក់ចំណូលប្រមាណជា២១,៣ពាន់លានដុល្លារ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|