តើការឈានដល់ចំណុចកំពូល ពិតជាជួយឱ្យអ្នកមាន សុខភាពល្អមែនទេ? (18+)
|
April 11, 2016 (12:04:01)
|
[ 1379 ] |
|
|
|
|
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការឈានដល់តម្រេកឬចំណុចកំពូលក្នុងពេលរួមរ័កមិនត្រឹមតែធ្វើឱ្យមនុស្សមានសុខភាពល្អទប់ស្កាត់បាននូវជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពួកគេមើលទៅហាក់ក្មេងជាងវ័យទៀតផង ។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា កាមតម្រេកបង្កើតបានជាប្រតិកម្មគីមីតាមធម្មជាតិមួយដែលធ្វើឱ្យកាន់តែប្រសើរនូវសុខភាពនិងសុខុមាលភាពជាជាងការប្រើថ្នាំពេទ្យ ។ ការឈានដល់ចំណុចកំពូលឬសម្រេចកាមតម្រេកបានបង្ហាញឱ្យឃើញនូវការយកឈ្នះភាពតានតឹងនិងភាពតប់ប្រមល់ក្នុងចិត្ត បន្ថយការឈឺចាប់និងព្រមទាំងកាត់បន្ថយបាននូវហានិភ័យពីជំងឺមហារីកដោះនិងក្រពេញប្រូស្តាត ។
យោងតាមវេជ្ជបណ្ឌិត Mervyn Patterson ឯកទេសខាងព្យាបាលជំងឺស្បែកបានឱ្យដឹងថា កាមតម្រេកបានបង្កើននូវលំហូរឈាមទៅកាន់ស្បែកដោយការជួយដាស់ប្រព័ន្ធប្រសាទ Parasympathetic ធ្វើឱ្យបណ្តាសរសៃឈាមក្នុងស្បែកបើកធំ បង្កើតបានជាភាពក្រហមស្រស់បំព្រង ។ ក្នុងដំណាក់កាលនេះ រាងកាយបានបញ្ចេញនូវ DHEA (អ័រម៉ូនស្តេរ៉ូអ៊ីដប្រឆាំងភាពចាស់ទៅតាមអាយុ)យ៉ាងច្រើនសន្ធឹកដែលធ្វើឱ្យមនុស្សមើលទៅក្មេងជាងវ័យ ។
បន្ថែមពីលើនេះទៀត ការឈានដល់កាមតម្រេក ឬចំណុចកំពូលក៏អាចជួយការពារជំងឺបេះដូងផងដែរ ។
វេជ្ជបណ្ឌិត Lisa Turner គ្រូបង្ហាត់កាមតម្រេកនៅអង់គ្លេសបាននិយាយថា ៖ «ប្រសិនជាបុគ្គលណាម្នាក់មិនចង់ឱ្យមានជំងឺគាំងបេះដូងទេ គេត្រូវតែមានកាមតម្រេក ។ ការសិក្សាមួយនៅប្រទេសអុីស្រាអែលបានរកឃើញថា ស្ត្រីដែលមានកាមតម្រេកតិចតួចជួបអត្រាគ្រោះថ្នាក់ដោយជំងឺបេះដូងខ្ពស់ ។ ផ្ទុយមកវិញស្ត្រីមានតម្រេកតណ្ហាខ្ពស់ អត្រាគ្រោះថ្នាក់ដោយជំងឺនេះមានតិចតួច» ។
ដោយឡែក សម្រាប់បុរសវិញ ក្នុងខណៈដែលទឹកកាមត្រូវបានបាញ់ចេញនៅពេលឈានដល់កាមតម្រេកឬចំណុចកំពូល ក្រពេញប្រូស្តាតរបស់គេត្រូវបានលាងសម្អាតយ៉ាងស្អាត ។ និយាយជារួម ការរួមភេទទៀងទាត់ចំពោះបុរសគឺពិតជាសំខាន់ ដ្បិតវានឹងជួយទប់ស្កាត់មហារីកប្រូស្តាតនៅពេលក្រោយក្នុងជីវិត ។
Ashley Grossman សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ University of Oxford បាននិយាយថា អំឡុងការឈានដល់កាមតម្រេក ខួរក្បាលបានបញ្ចេញនូវល្បាយ Endorphin (សារធាតុគីមីបញ្ចេញដោយខួរក្បាលដើម្បីកាត់បន្ថយការឈឺចាប់ និងជួយឱ្យអ្នកមានថាមពល) រួមនិង serotonin (សារធាតុគីមីដែលជួយឱ្យអ្នកធូរអារម្មណ៍និងរីករាយ) ។ បន្ថែមពីលើនេះទៀត Prolactin ជាអ័រម៉ូនប៉ិបទីតដែលជួយឱ្យអារម្មណ៍មនុស្សចុះត្រជាក់និងស្ងប់ក៏ត្រូវបានបញ្ចេញមកដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|