អ្នកវិភាគមកពីក្រុមហ៊ុន KGI លោក Ming Chi Kuo ហ៊ានអះអាងពីប្រភពជឿជាក់ដូច្នេះថា iPhone 7 នឹងមានកាមេរ៉ាភ្លោះនៅផ្ទៃខាងក្រោយរបស់វា ។ ការបំពាក់កាមេរ៉ាដល់ទៅពីរយ៉ាងនេះ គឺជាការផ្លាស់ប្តូរសមត្ថភាពចាប់យកយករូបភាពយ៉ាងល្អឥតខ្ចោះដែលលោក Kuo និយាយថា ក្រុមហ៊ុន Apple តែងតែគិតគូរពីតម្រូវការរបស់អតិថិជនខ្ពស់ ពោលគឺ ការរចនា និងបច្ចេកវិទ្យាទាន់សម័យសម្រាប់បំពេញទីផ្សារលើពិភពលោក ព្រមទាំងរក្សាតំណែងកៅអីលេខ១ ជាប្រត្តិបត្តិករឆ្នើមផ្នែកស្លាកយីហោល្អដាច់គេលើលោក ។
ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុនមួយនេះ ត្រូវគេរំពឹងថា នឹងមានបច្ចេកវិទ្យារឹតតែអស្ចារ្យជាងមុនស្របពេលដែលទីផ្សារទូរស័ព្ទប្រកួតប្រជែងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដូចជាក្រុមហ៊ុនសាំស៊ុងប្រកាសពី Galaxy S7 នឹងលេចរូបរាងមុន iPhone 7 ខណៈ LG ប្រកាសពី G 5 ដែលមានកាមេរ៉ាដល់ទៅ២០ មេហ្គាភិចស៊ែលឯណោះ ៕