តើស្ត្រីប្រឈមនឹងផលរំខានអ្វីខ្លះបន្ទាប់ពីដាក់កងក្នុងស្បូនរួច?
|
March 15, 2016 (14:03:46)
|
[ 1406 ] |
|
|
|
|
ស្ត្រីដែលបានដាក់កងក្នុងស្បូនគឺអាចការពារកុំឲ្យមានផ្ទៃពោះបានមុនការគ្រោងទុក ដែលការដាក់កងក្នុងស្បូននេះដាក់ម្តងអាចការពារមិនឱ្យមានផ្ទៃពោះរហូតដល់១០ឆ្នាំ តែអាចដោះកងចេញវិញបានគ្រប់ពេលវេលាបើសិនជាគូសា្វមីភរិយាមានគម្រោងចង់បានកូនក្នុងវេលាដ៏សមស្របណាមួយ ។ ជាទូទៅស្ត្រីភាគច្រើនបន្ទាប់ពីដាក់កងក្នុងស្បួនរួចហើយ ពុំមានផលរំខានអ្វីទេ តែក៏មានស្ត្រីមួយចំនួនក៏អាចមានផលរំខានតិចតួចដែរដូចជា៖
-អាចមានអាការឈឺផ្នែកខាងក្រោមក្បាលពោះឬឈឺចង្កេះបន្តិចបន្តួចក្នុងរយៈពេល២ទៅ៣ថ្ងៃក្រោយការដាក់កងរួច ។
-ធ្លាក់ឈាមតិចតួចនៅចន្លោះរដូវក្នុងពេល១ទៅ២សប្តាហ៍ក្រោយការដាក់កង ។
ក្នុងករណីនេះស្ត្រីអាចច្រកទឹកក្តៅចូលក្នុងដប រួចយកមកស្អំនៅលើបរិវេណពោះ ឬអាចប្រើថ្នាំមួយចំនួនតាមការណែនាំរបស់គ្រូពេទ្យ នោះអាចនឹងជួយកាត់បន្ថយការឈឺចាប់បានមួយផ្នែកដែរ ហើយផលរំខានទាំងនេះអាចនឹងបាត់ទៅវិញនៅខែបន្ទាប់។ យ៉ាងណាមិញក៏នៅមានកត្តាមួយចំនួនទៀត ដែលតម្រូវឲ្យស្ត្រីត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ បន្ទាប់ពីមានសញ្ញាមួយចំនួនក្រោយពីការដាក់កងរួចដូចជា៖
-បាត់រដូវ
-ស្ទាបប៉ះក្បាលកង
-ឈឺពោះផ្នែកខាងក្រោមខ្លាំង
-ធ្លាក់សមិនធម្មតា
-មានអារម្មណ៍ដូចជាគ្រុនក្តៅ រងា
-បាត់ខ្យែកង ខ្សែកងខ្លី ឬវែងខុសពីធម្មតាជាដើម ។
ចំណាំ ៖ ក្រោយពីការដាក់កងរួច ស្ត្រីគួរតែធ្វើការពិនិត្យកងដោយខ្លួនឯងរៀងរាល់ខែបន្ទាប់ពីអស់រដូវដោយរបៀបពិនិត្យនេះមានដូចជា៖
-ដំបូងត្រូវលាងដៃឲ្យបានស្អាត
-អង្គុយចោងហោង
-ប្រើចង្អុលដៃ ឬម្រាមដៃកណ្តាលលូកចូលក្នុងទ្វារមាសរហូតប៉ះមាត់ស្បូន និងត្រូវស្ទាបរកខ្សែកង(នៅពេលប៉ះខ្សែកងស្ត្រីមិនគួរសាកល្បងទាញនោះទេ) ។
-ត្រូវត្រឡប់មកជួបជាមួយគ្រូពេទ្យតាមការណាត់ឲ្យបានទៀងទាត់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|