គេហទំព័របរទេស Korean Times ឱ្យដឹងថា ក្រុមហ៊ុន LG ត្រៀមខ្លួនរួចជាស្រេចដើម្បីណែនាំបច្ចេកវិទ្យាទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនក្នុងព្រឹតិ្តការណ៍ MWC ខណៈពេលក្រុមហ៊ុនសាំស៊ុង, Sony, Nokia, HTC, Xiaomi, ZTE និងក្រុមហ៊ុន Lenovo ក៏ត្រៀមបង្ហាញផលិតផលថ្មីរបស់ខ្លួនដែរ ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple មិនចាប់អារម្មណ៍ក្នុងព្រឹតិ្តការណ៍នេះទេ ដោយទុករយៈពេលបង្កើតព្រឹតិ្តការណ៍ផ្ទាល់ខ្លួនឈ្មោះថា Apple Event ឬព្រឹតិ្តការណ៍ក្រុមហ៊ុន Apple ធ្វើឡើងនៅខែកញ្ញារៀងរាល់ឆ្នាំ ។