យល់ដឹងពីការចងដៃស្បូននិងការចងបំពង់បង្ហូរមេជីវិតឈ្មោល
|
March 15, 2016 (14:02:37)
|
[ 1484 ] |
|
|
|
|
ដោយសារតែបចេ្ចកវិទ្យាជឿនលឿន ស្ត្រីនិងបុរសជាច្រើនបានជ្រើសរើសវិធីបញ្ឈប់ការបង្កកំណើតដោយការចង់ដៃស្បូន និងចងបំពង់បង្ហូរមេជីវិតឈ្មោល។
វិធីសាស្ត្រ២ចំណុចដើម្បីបញ្ជ្រាបនូវចំណេះដឹងនេះ ៖
១-ការចងដៃស្បូន គឺជាវិធីបញ្ឈប់កំណើតមិនឲ្យមានកូនរហូត ។ រាល់ការចងដៃស្បូនអាចធ្វើបានគ្រប់ពេលដែលប្រកដថា ស្ត្រីគ្មានផ្ទៃពោះរហូត និងអាចធ្វើបាននៅពេល៖
-ក្នុងកំឡុងពេលមករដូវ
-ក្រោយការរំលូតឬរលូតរយៈពេល៤៨ម៉ោង
-ក្នុងចន្លោះពេលសម្រាលកូនរួចបាន៧ថ្ងៃ
-ចាប់ពី៦សប្តាហ៍ក្រោយការសម្រាលហើយជាដើម ។
ការចងដៃស្បូនអាចមានប្រសិទ្ធភាពខ្ពស់រហូតដល់ជិតមួយរយភាគរយ បើសិនជាការវះកាត់ចងឱ្យបានត្រឹមត្រូវ និងជាពិសេសមិនមានផលរំខានអ្វីឡើយបើទោះជាការរួមភេទស្ថិតក្នុងកម្រិតណាក៏ដោយ ។ ចងដៃស្បួនរួចមិនអាចធ្វើការស្រាយតភ្ជាប់មុខវះកាត់នោះឲ្យដូចដើមវិញបានឡើយ។
២-ការចងបំពង់បង្ហូរមេជីវិតឈ្មោល គឺជាវិធីបញ្ឈប់កំណើតមិនឲ្យមានកូនរហូត ដូចជាការចងដៃស្បូនអីុចឹងដែរ។ ការចងនេះ អាចធ្វើបានគ្រប់ពេលក្រោយពីធ្វើការពិគ្រោះពិភាក្សាបានត្រឹមត្រូវជាមួយគ្រូពេទ្យ។ គុណសម្បត្តិនៃការចងបំពង់បង្ហូរមេជីវិតឈ្មោលនេះមានដូចជា៖
-មានប្រសិទ្ធភាពខ្ពស់ហូរដល់ទៅ៩៩,៨ភាគរយ ប្រសិនបើការវះចងធ្វើបានត្រឹមត្រួវ។
-សមស្របចំពោះបុរសដែលមិនចង់បានកូនតទៅទៀត។
-គ្មានអារម្មណ៍ភ័យខ្លាចមានកូនពេលរួមភេទសោះឡើយ។
-គ្មានផលរំខានបន្ទាប់បន្សំអ្វីទាំងអស់។
-ពេលរួមភេទទឹកកាមអាចនឹងបាញ់ចេញយា៉ងរំជើបរំជួលធម្មតា គ្រាន់តែគ្មានមេជីវិតឈ្មោលតែប៉ុណ្ណោះ។
-ការចងបំពង់បង្ហូរមេជីវិតឈ្មោលមិនធ្វើឲ្យបាត់បង់សមត្ថភាពផ្លួវភេទនោះទេ។
យ៉ាងណាមិញបន្ទាប់ពីធ្វើការវះចង គូស្វាមីភរិយាត្រូវតែប្រើស្រោមអនាម័យឬមធ្យោបាយពន្យារកំណើតដទៃទៀតចំនួន៣ខែ។ ការចងដៃស្បូននិងចងបំពង់បង្ហូរមេជីវិតឈ្មាលក៏មានលក្ខខណ្ឌផងដែរដូចជា៖
-ប្រសិនបើស្ត្រីមានអាយុតិចជាង៣០ឆ្នាំ ត្រូវមានកូនយ៉ាងតិច៣នាក់ ហើយកូនទី៣ត្រូវតែមានអាយុយ៉ាងតិចបំផុត២ឆ្នាំ។
-ប្រសិនបើស្ត្រីមានអាយុច្រើនជា៣០ឆ្នាំត្រូវតែមានកូនយ៉ាងតិច២នាក់ ហើយកូនទី២ត្រូវមានអាយុយ៉ាងតិច២ឆ្នាំ ។
-ត្រូវតែមានការឯកភាពគ្នារវាងគូស្វាមីភរិយាជាមុនសិនចំពោះការសម្រេចចិត្តធ្វើកិច្ចនេះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|