ប្រើប្រាស់កំណត់ត្រាសុខភាពពី Clinical Practice Research Datalink នៃចក្រភពអង់គ្លេស ពួកអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ King's College Londonបានវាយតម្លៃពីប្រសិទ្ធភាពនៃនិតិវិធីបញ្ចុះទម្ងន់បណ្តោះអាសន្នដោយការវះកាត់ទៅលើការអភិវឌ្ឍរបស់ជំងឺទឹកនោមផ្អែម ។
វេជ្ជបណ្ឌិត Jacques Himpens មកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Saint Pierre ក្រុងព្រុចសែលថ្លែងថា៖ «ថ្វីបើលទ្ធផលលើកនេះបានជួយឱ្យយើងបោះជំហានកាន់តែកៀកនឹងវិធីសាស្ត្រកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមដោយការវះកាត់ក្តី ប៉ុន្តែមានសំណួរជាច្រើនដែលយើងនៅពុំទាន់ឆ្លើយបាន ។ ដូច្នេះ យើងត្រូវរកភស្តុតាងបន្ថែមទៀតមកបញ្ជាក់នូវការពិត» ៕