. . . . . .
.
ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

.
Apple ព្រម​បង់​ជាង​៣០០លាន​ដុល្លារ​ លើ​ករណី​លួច​បន្លំ​ពន្ធ​អ៊ីតា​លី
January 04, 2016 (03:24:11) [ 1359 ]
 
 
យោង​តាម​របាយ​កាណ៍​របស់​កាសែត​ក្នុងស្រុក​របស់​អ៊ី​តា​លី La Repubblica ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​យល់ព្រម​បង់​សំណង​ប្រមាណ​ជា​៣៥០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ករណី​លួច​បន្លំ​ពន្ធ​អ៊ី​តា​លី ។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Cupertino ត្រូវ​បាន​ចោទប្រកាន់​ថា បាន​គេចពន្ធ​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ។

ក្រុមហ៊ុន​ត្រូវ​ខក​ខានមិនបាន​បង់ប្រាក់​ចំនួន ៩៥៥.៦៨០.០០០​ដុល្លារ​ក្នុង​សហ​ប្រតិបត្តិ​ពន្ធ​អំឡុង​ពេល​៥​ឆ្នាំ​នោះ ហើយ​ចំនួន​លុយ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​អៀរ​ឡង់ ដែល​ជា​ប្រទេស​មាន​អត្រា​សហ​ប្រតិបត្តិ​ពន្ធ​តិច​ជាង​ពាក់កណ្តាល​ក្នុង​ប្រទេស​អ៊ី​តា​លី ។

ទោះបីជា​ការ​ស៊ើបអង្កេត​បាន​បញ្ចប់​កាលពី​ខែមីនា ឆ្នាំ​២០១៥ ការ​ដោះស្រាយ​បាន​ចំណាយពេល​ចរចា​ដ៏​យូរអង្វែង​រវាង​ក្រុមហ៊ុន Apple និង​អាជ្ញារ​ធរ​អ៊ី​តា​លី ។ ការិយាល័យ​ពន្ធ​របស់​ប្រទេស​អ៊ី​តា​លី​កាលពី​ចុងឆ្នាំ​២០១៥ បាន​អះអាង​បញ្ជាក់​ថា កិច្ចព្រមព្រៀង​បាន​ឈាន​ដល់​ផល​វិជ្ជមាន​រវាង​ភាគី​ទាំង​ពីរ ។ Apple ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ដែល​ចំណាយ​បង់ពន្ធ​ធំ​ជាងគេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​លើ​ពិភពលោក ហើយ​បាន​បង់ពន្ធ​ជា​លុយ​អឺ​រ៉ូ​ដល់​អាជីវកម្ម​ដែល​ខ្លួន​បាន​ជំពាក់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter