ផលវិបាកនៃរោគហឺតនឹងប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ
|
February 28, 2016 (15:19:12)
|
[ 1462 ] |
|
|
|
|
មិនទាន់មានផ្នែកជំនាញណាដឹងច្បាស់ថា រោគហឺតនេះបណ្តាលមកពីអ្វីឲ្យប្រាកដនៅឡើយទេ ប៉ុន្តែជំងឺនេះត្រូវបានគេសន្និដ្ឋានថាអាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួន ពិសេសបរិស្ថាននៃជីវិតរស់នៅ ។
ហឺតមិនមែនជាជំងឺឆ្លងនោះទេ ហើយរោគសញ្ញានៃជំងឺនេះមានដូចជា៖
-ពិបាកដកដង្ហើម
-តឹងទ្រូងឬឈឺទ្រូង
-ពិបាកដេក ដោយសារដកដង្ហើមមិនស្រួល
-ក្អកឬដកដង្ហើមឮសូរសំឡេងដូចគេហួច
-ការក្អក ឬដកដង្ហើមឮដូចហួចមានលក្ខណៈកាន់តែធ្ងន់ទៅៗ នៅពេលដែលមានមេរោគ ចូលតាមផ្លូវដង្ហើម ដូចជាមេរោគធ្វើឱ្យផ្តាសាយ ឬផ្តាសាយធំជាដើម ។
ផលវិបាកនៃជំងឺនេះមានដូចជា៖
-ឈឺច្រើនថ្ងៃ ដែលមិនអាចទៅធ្វើការងារបាន ឬទៅសាលាបានក្នុងពេលជំងឺធ្វើទុកខ្លាំង ។
-រោគសញ្ញារំខានខ្លាំងនៅពេលសម្រាន្ត ពេលធ្វើការ ។
-បំពង់ទងសួត រួមតូចជាប់រហូត ដែលប៉ះពាល់ដល់ផ្លូវដង្ហើម ។
-មានផលរំខានដោយសារតែប្រើថ្នាំ ព្យាបាលជំងឺហឺតច្រើន និងមានរយៈពេលយូរ ។
-ត្រូវសង្គ្រោះបន្ទាន់ និងសម្រាកក្នុងមន្ទីរពេទ្យ នៅពេលជំងឺហឺតធ្វើទុក្ខខ្លាំង ។
សូមបញ្ជាក់ថា សម្រាប់មនុស្សមួយចំនួន រោគសញ្ញារបស់ជំងឺហឺតកើតឡើងទៅតាមស្ថានភាព និងសកម្មភាពរបស់អ្នកជំងឺដូចជា៖
-អាចកើតឡើងនៅពេលធ្វើលំហាត់ប្រាណ៖ មានមនុស្សជាច្រើនដែលធ្វើឱ្យជំងឺហឺតរបស់ខ្លួនកាន់តែធ្ងន់គឺនៅពេលពួកគេហាត់ប្រាណ ព្រោះខ្យល់ដែលពួកគេស្រូបយកមានធាតុត្រជាក់ផង និងស្ងួតផង ។
-អាចកើតមាននៅពេលកំពុងធ្វើការងារ៖ ជំងឺហឺតក៏អាចកើតឡើងតាមរយៈការងាររបស់ពួកគេដែរ ហើយធ្វើឱ្យហត់កាន់តែខ្លាំង ជាពិសេសកន្លែងដែលសម្បូរជាតិគីមី ធូលី ឬជាតិហ្គាស ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|