Apple បញ្ចេញរបាយការណ៍ប្រាក់ចំណេញពីការលក់ iPhone
November 02, 2015 (05:04:34)
[ 1538 ]
ក្រុមហ៊ុន Apple បានបញ្ចេញប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនក្នុងរយៈពេល១២ខែចុងក្រោយជាមួយនឹងកំណត់ត្រាការលក់ក្នុងទំហំទឹកប្រាក់ប្រមាណជា៥៣,៤ពាន់លានដុល្លារ ។
ក្រុមហ៊ុនមួយនេះបានចំណេញ១ពាន់លានដុល្លារក្នុង១សប្តាហ៍ ហើយក៏បានគ្រប់គ្រងទីផ្សារការលក់នៅអាមេរិកផងដែរ ពោលគឺស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនដូចជា iPhone 6 និង iPhone 6S គ្របដណ្តប់ទីផ្សារទាំងស្រុង ។ រីឯទីផ្សារនៅប្រទេសចិនវិញក៏មានសន្ទុះខ្ពស់ដែរ ទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមានលក្ខណៈមិនច្បាស់លាសក៏ដោយ ។
ក្រុមហ៊ុន Apple និយាយថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើង២២ភាគរយ ស្មើទំហំទឹកប្រាក់៥១,៥ពាន់លានដុល្លារក្នុងរយៈពេលបីខែរហូតដល់ថ្ងៃទី២៦ កញ្ញា ។
ក្រុមហ៊ុនបានលក់ទូរស័ព្ទ iPhone ចំនួន៤៨លានគ្រឿងលើទីផ្សារ ។ ចំណែកទំហំទឹកប្រាក់ចំណូលពេញមួយឆ្នាំ២៣៣,៧ពាន់លានដុល្លារ រីឯប្រាក់ចំណេញប្រចាំឆ្នាំ៥៣,៤ពាន់លានដុល្លារ ។
នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Apple លោក Tim Cook និយាយថា នេះគឺជាការលក់បំបែកកំណត់ត្រាប្រចាំឆ្នាំពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនឡើយ ។ ផលចំណេញ និងចំណូលហក់ឡើងខ្ពស់បានមកពីការលក់ស្មាតហ្វូន ចំណែកផលិតដទៃផ្សេងទៀតដូចជា iPad និង iMac ហាក់ដូចជានៅទ្រឹង ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018