អាការរោគ៥ចំណុចដែលលោកអ្នកមិនគួរប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា
|
February 26, 2016 (06:13:14)
|
[ 1423 ] |
|
|
|
|
ការប្រើដោយស្មានៗឬដោយឯកចិត្តនូវពពួកថ្នាំផ្សះឬអង់ទីប៊ីយ៉ូទិច អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាប់ចាប់តាំងពីកម្រិតតូចតាចដល់ធ្ងន់ធ្ងរ ។ ផលរំខានបែបនេះ យោងតាមវេជ្ជបណ្ឌិតជំនាញបានឱ្យដឹងថា ពីព្រោះលោកអ្នកកំពុងចាក់បញ្ចូលសារធាតុគីមីដែលរាងកាយមិនត្រូវការទាល់តែសោះ ។ មួយវិញទៀត ការប្រើដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវនឹងនាំឱ្យរាងកាយស៊ាំនឹងពពួកថ្នាំប្រភេទនេះ ។
ដូច្នេះប្រសិនជួបនូវអាការមួយចំនួនដូចខាងក្រោម លោកអ្នកមិនគួរប្រញាប់ប្រញាល់លេបថ្នាំ Penicillin ឬ Amoxicillin...ដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យនោះឡើយ ៖
១-ឈឺ.ក ៖ នៅពេលលេបទឹកមាត់ឈឺ លោកអ្នកអាចនឹងរលាកបំពង់កធ្ងន់ធ្ងរហើយ ។ យ៉ាងណាក៏ដោយ ការរលាកអាចបណ្តាលមកពីបាក់តេរីឬវីរុស ហើយដែលបញ្ហានេះគឺមានតែវេជ្ជបណ្ឌិតទេទើបអាចវិនិច្ឆ័យបានត្រឹមត្រូវ ។ ដូច្នេះ ការប្រើថ្នាំដោយប្រថុយប្រថានមិនមែនជាជម្រើសល្អឡើយ ។ ការសិក្សាមួយបានរកឃើញថា ៦០ភាគរយនៃអ្នកឈឺ.កដែលទៅជួបវេជ្ជបណ្ឌិត មិនទទួលបានវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិកឡើយ ។
២-ក្អករន្ថាន់ជាប់គ្នា ៖ ការក្អកបែបនេះអាចមិនមែនជាហេតុផលសមរម្យដើម្បីប្រើថ្នាំអង់ទីប៊ីយ៉ូទិកនោះទេ បើទោះណាស្លេស្មដែលខាកស្តោះចេញមានពណ៌ចម្រុះក្តី ។ ជារឿយៗ ក្អកមានស្លេស្មគឺបណ្តាលមកពីការរលាកទងសួតធ្ងន់ធ្ងរ ។
វេជ្ជបណ្ឌិត Jeffrey Linder មកពីសាកលវិទ្យាហាវើដបាននិយាយថា នៅពេលមនុស្សក្អកមានស្លេស្មពណ៌បៃតងឬលឿង ពួកគេអាចរំជួលចិត្ត ។ ប៉ុន្តែ តាមការពិត នោះគ្រាន់តែជាដំណើរសម្អាតវីរុសឆ្លងរបស់រាងកាយប៉ុណ្ណោះ ។ ថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជួយបានឡើយចំពោះការរលាកឬចម្លងដោយវីរុសនេះ ។
៣-បូសលើស្បែក ៖ វាមានសណ្ឋានប្រហាក់ប្រហែលនឹងមុនដែរ ប៉ុន្តែវាបង្កើតការឈឺចាប់ខ្លាំងជាង ។ ជាធម្មតាបូសបង្កដោយបាក់តេរី ដូច្នេះវាមិនត្រូវការជាចាំបាច់នូវពពួកថ្នាំអង់ទីប៊ីយ៉ូទិកនោះទេ ។
ការសិក្សាមួយដឹកនាំដោយសាស្ត្រាចារ្យ Timothy Jenkins មកពីសាកលវិទ្យាល័យកូឡូរ៉ាដូ សហរដ្ឋអាមេរិករកឃើញថា ស្ទើរពាក់កណ្តាលនៃអ្នកកើតបូសអាចត្រូវព្យាបាលដោយការចោះបង្ហូរខ្ទុះចេញ ។
៤-ឈឺចាប់លើផ្ទៃមុខនិងតឹងច្រមុះ ៖ យ៉ាងហោចណាស់ ក្នុងមួយឆ្នាំម្នាក់ក្នុងចំណោមមនុស្សធំពេញវ័យ៧នាក់ជួបបញ្ហាតឹងច្រមុះ និងឈឺចាប់លើផ្ទៃមុខម្តុំច្រមុះ ។ នេះអាចជារោគសញ្ញានៃការរលាកឆ្អឹងច្រមុះ ។
ភាគច្រើនបំផុតនៃបញ្ហានេះអាចបណ្តាលមកពីវីរុស មិនមែនបាក់តេរីទេ ។ ទោះជាយ៉ាងណា ៨៣ភាគរយនៃអ្នកកើតមានអាការបែបនេះត្រូវបានវេជ្ជបណ្ឌិតអនុញ្ញាតឱ្យប្រើថ្នាំ អង់ទីប៊ីយ៉ូទិក ។
៥-ឈឺធ្មេញ ៖ ឈឺធ្មេញអាចបណ្តាលមកពីកត្តាមួយចំនួនពិសេសនៅពេលដែលសរសៃប្រសាទនៅកណ្តាលធ្មេញរងនូវការរលាក។ ជាធម្មតា ការរលាកនេះមិនបណ្តាលមកពីបាក់តេរីនោះទេ ដូច្នេះថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជួយបានឡើយ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|