ទទួលទានអាហារឆ្អែត ត្រឹម២ពេលក្នុង១ថ្ងៃ ផ្តល់ប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែម
|
February 13, 2016 (07:12:05)
|
[ 1491 ] |
|
|
|
|
ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសឆែក បានអះអាងថា ការទទួលទានអាហារត្រឹមតែ២ពេលក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលថ្ងៃត្រង់ឱ្យបានឆ្អែតស្កប់ស្កល់ផ្តល់ផលល្អដល់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ-២ដោយវាអាចជួយគ្រប់គ្រងការឡើងទម្ងន់ និងកម្រិតស្ករក្នុងឈាមឱ្យនៅប្រក្រតី ។
នៅក្នុងការពិសោធលើអ្នកស្ម័គ្រចិត្តជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ-២ចំនួន៥៤នាក់វ័យពី៣០ទៅ៧០ឆ្នាំរយៈពេល១២សប្តាហ៍បានរកឃើញថា ក្រុមB2 ដែលទទួលទានអាហារឆ្អែតខ្លាំង២ដងក្នុងមួយ១ថ្ងៃគឺចន្លោះពីម៉ោង៦ទៅម៉ោង១០ព្រឹក និងចន្លោះពីម៉ោង១២ទៅម៉ោង៤រសៀលចុះទម្ងន់ខ្លួនជាមធ្យម១,៤គីឡូក្រាមធៀបទៅនឹងក្រុមA6 ដែលទទួលទានអាហារ៦ដងក្នុងមួយថ្ងៃ ។ រីឯទំហំចង្កេះវិញ ក្រុម B2បានថយចុះប្រហែលជា៤សង់ទីម៉ែត្រ ។
វេជ្ជបណ្ឌិត Hana Kahleova អ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថាន Clinical & Experimental Medicine ទីក្រុង Prague ប្រទេសឆែកបានថ្លែងថា នេះជាលទ្ធផលដែលគួរឱ្យរីករាយ។ លោកស្រីបានបន្តថា ក្រុមអ្នកជំងឺដែលចូលរួមការពិសោធដើមឡើយភ័យខ្លាចថា ពួកគេអាចឃ្លានខ្លាំងដោយការបង្អត់អាហារពេលល្ងាច ។ ប៉ុន្តែក្រោយការពិសោធដោយការទទួលទានអាហារតែ២ពេលរួចមក អារម្មណ៍ស្រេកឃ្លានរបស់ពួកគេក៏បានថយចុះហើយទទួលបានអារម្មណ៍រីករាយ ។ ផ្ទុយមកវិញ ក្រុមដែលទទួលទានឥតឈប់ គឺទទួលទានច្រើនដងក្នុងមួយថ្ងៃមិនទទួលបានអារម្មណ៍រីករាយឡើយ ។ នេះពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ។
វេជ្ជបណ្ឌិត Kahleova បានបញ្ជាក់ថា លទ្ធផលនេះក៏អាចយកទៅអនុវត្តលើបណ្តាជនគ្មានជំងឺទឹកនោមផ្អែមដែលចង់បញ្ចុះទម្ងន់ខ្លួនផងដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|