iPad Pro បានបំពាក់ជាមួយនឹង CPU ប្រភេទ A9X Chip ដែលបង្កើនដំណើរការក្រាហ្វិកធំៗដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ប្រព័ន្ធទាំងមូលតែម្តង ហើយវាមិនត្រឹមតែដំណើរការលឿនប៉ុណ្ណោះទេ វាថែមទាំងជួយសន្សំសំចៃថាមពលថ្មផងដែរ។
iPad Pro បានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាថ្មីៗដែលអ្នកនឹកស្មានមិនដល់ពិសេស A9X Chip ជំនាន់ទី 3 ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ 64-bit ដែលធ្វើឱ្យ iPad Pro នេះអាចសម្រួលការងារធំៗដែលប្រើប្រាស់នៅលើកុំព្យូទ័របានលឿនជាង រហ័សជាង និងប្រសិទ្ធិភាពជាង។ b3A9X Chip មានសមត្ថភាពក្នុងការចូលទៅទាញយកទិន្នន័យបានរហ័សបំផុត និងមានសមត្ថភាពខ្លាំងជាងកុំព្យូទ័រលើតុទៀតផង។
វាបានធ្វើការបង្កើនល្បឿនៃការ Read/Write ដើម្បីចូលទៅបើកនូវទិន្នន័យដែលមានទំហំធំដូចជាការបើកមើលនូវរឿងកម្រិត 4K ដែលអ្នកទើបតែធ្វើការកាត់តរួច ឬការចូលទៅទាញយករូបភាពដើម RAW Files ពីកាមេរ៉ា HD របស់អ្នក។ b4Metal មានមុខងារក្នុងការជំនួយដល់ដំណើរការក្រាហ្វិកដែលមានទំហំធំជាងអ្វីដែល A9X Chip និង iOS 9 អាចធ្វើបាន។ ជាមួយនឹង Metal បានជួយដំណើរការហ្គេមដែលមានក្រាហ្វិកធំឱ្យដំណើរការយ៉ាងរលូន កាត់បន្ថយការប្រើប្រាស់ CPU និងក្រាហ្វិកដែលអ្នកមើលទៅហាក់ដូចជារូបភាពធម្មជាតិ។