បំបៅដោះជួយកាត់បន្ថយ ហានិភ័យជំងឺហឺត ដល់កុមារអាយុក្រោម៣ឆ្នាំ
|
February 13, 2016 (07:10:37)
|
[ 1413 ] |
|
|
|
|
តាមការសិក្សាស្រាវជ្រាវជាង៣ទសវត្សលើទារក២៥ម៉ឺននាក់បានរកឃើញថា ការបំបៅដោយទឹកដោះម្តាយពិតជាជួយការពារពួកគេពីជំងឺហឺត ។ ការសិក្សាបានបង្ហាញទៀតថា ការបំបៅដោយទៀងទាត់អាចកាត់បន្ថយហានិភ័យចំពោះក្មេងអាយុក្រោម៣ឆ្នាំបានប្រមាណជា៣៧ភាគរយ ។ ដោយឡែក ចំពោះក្មេងអាយុ៧ឆ្នាំវិញគឺអាចកាត់បន្ថយហានិភ័យបានប្រហែលជា១៧ភាគរយ ។
តាមរយៈព្រឹត្តិបត្រ American Journal of Epidemology ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University Campus Suffolk បានបញ្ជាក់ថា ការរកឃើញរបស់ខ្លួនបានបង្ហាញយ៉ាងមុតមាំដែលថា ការបំបៅដោយទឹកដោះម្តាយជួយការពារកុមារជាពិសេសកុមារមានអាយុក្រោម២ឆ្នាំ ប្រឆាំងនឹងជំងឺហឺត។ ក្មេងៗដែលមិនទទួលបានការបំបៅដោយទឹកដោះម្តាយត្រូវគេដឹងថា ជួបហានិភ័យរលាកប្រព័ន្ធផ្លូវដង្ហើមក្នុងកម្រិតមួយខ្ពស់ ។ បញ្ហានេះនាំឱ្យពួកគេប្រឈមខ្ពស់នឹងជំងឺហឺត ។
សមាជិកក្រុមអ្នកស្រាវជ្រាវម្នាក់បានថ្លែងថា លទ្ធផលលើកនេះបានផ្តល់នូវភ័ស្តុតាងដ៏ពិតប្រាកដមួយដែលថា បណ្តាក្មេងដែលទទួលបានការដំបៅដោយទឹកដោះម្តាយ ជួបហានិភ័យកើតជំងឺហឺតតិចតួចបំផុត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|