រឿងពិតនឹកស្មានមិនដល់ដែលបានជួយជីវិតមនុស្ស
|
September 21, 2015 (04:01:41)
|
[ 1417 ] |
|
|
|
|
ទាហានម្នាក់ឈ្មោះ Fritz មានដែកកេះប្រភេទ Zippo មួយនៅក្នុងហោប៉ៅអាវ កាលពីឆ្នាំ ១៩៦៩។ ពេលនោះកងអនុសេនាតូចរបស់គាត់ត្រូវបានស្ទាក់វាយប្រហារដោយក្រុមសត្រូវ ហើយគ្រាប់កាំភ្លើងមួយគ្រាប់បានបោះសំដៅបេះដូងរបស់គាត់ ប៉ុន្តែសំណាងល្អ គាត់បានរួចផុតពីការស្លាប់ ដោយសារគ្រាប់កាំភ្លើងនោះត្រូវចំដែកកេះជំនួសឲ្យបេះដូង។
មានករណីជាច្រើនដែលដែកកេះប្រភេទ Zippo នៅក្នុងហោប៉ៅរបស់ទាហាន បានជួយសង្គ្រោះជីវិត និងជួយបញ្ជៀសការរងរបួសដែលបង្កឡើងដោយគ្រាប់កាំភ្លើង និងអំបែងគ្រាប់។
រឿងទាំងនោះបានកើតឡើងតាំងពីសតវត្សមុនមកម្លេះ។ ងាកមកមើលរឿងចៃដន្យនឹកស្មានមិនដល់តែបានជួយជីវិតមនុស្សនៅក្នុងពេលបច្ចុប្បន្នវិញ៖
ខែធ្នូ ឆ្នាំ ២០១៤ បុរសម្នាក់បានជាប់នៅលើភ្នំទឹកកកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ កាលនោះមានទូរស័ព្ទតែមួយគ្រឿងគត់ដែលនៅមានសេវានៅក្នុងកាលៈទេសៈដ៏អាក្រក់បែបនោះ។ ទីផុតបុរសនោះក៏បានហៅទូរស័ព្ទចេញឲ្យគេមកជួយសង្គ្រោះបានទាន់ពេលវេលា។ ហើយទូរស័ព្ទមួយគ្រឿងដែលជួយជីវិតគាត់គឺ Huawei។
ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៥ នៅប្រទេសហ្គាតេម៉ាឡា រូបភាពដែលថតចេញការថតអេក្រង់ទូរស័ព្ទមួយត្រូវបានគេបង្ហោះចែករំលែកពាសពេញអ៊ីនធើណេតយ៉ាងលឿនជាមួយចំណងជើងថា៖ “ជីវិតមិត្តភក្តិរបស់សិស្សខ្ញុំម្នាក់ត្រូវបានជួយសង្គ្រោះដោយ P7 ខណៈពេលគ្រាប់កាំភ្លើងមួយគ្រាប់ដែលហោះសំដៅបេះដូងរបស់គេ តែត្រូវចំទូរស័ព្ទក្នុងហោប៉ៅអាវ ហើយភ្លាតទៅចំជើងរបស់គេវិញ…” ទូរស័ព្ទនោះគឺ HUAWEI P7។
អំពីក្រុមហ៊ុន Huawei
គិតមកត្រឹមចុងឆ្នាំ២០១៣ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែកចាយទៅដល់ជាង ១៧០ ប្រទេស បម្រើឲ្យអតិថិជនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុននាំចេញប្រភេទទូរស័ព្ទស្មាតហ្វូនធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ ២០១៤។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R & D) ១៦ កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្មសម្រាប់អតិថិជន ទទួលចែកចាយនូវផលិតផលនានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍អ៊ីនធើណេតតាមផ្ទះ និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង ២០ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារដែលពោរពេញដោយសមត្ថភាព។
ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|