. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ដំណើរ​ឆាប់​អស់​រដូវ​ របស់​ស្ត្រី​មួយ​ចំនួន ​អាច​បង្ក​ប៉ះពាល់​ដល់​ មុខងារ​ខួរក្បាល
February 13, 2016 (07:08:47) [ 1472 ]
 
 
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ឆាប់​អស់​រដូវ​មុន​អាយុ​៤០​ភាគរយ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​លើ​ផ្នែក​ចង​ចាំ ។ ចំណែក​ល្បឿន​ទំនាក់ទំនង​សហការ​គ្នា​រវាង​ខួរក្បាល​និង​បណ្តា​សាច់ដុំ​ចលនា​ព្រមទាំង​មុខងារ​ផ្លូវ​ចិត្តជា​ទូទៅ​ក៏​ប្រឈម​ហានិភ័យ​ធ្លាក់​ចុះ​៣៥​ភាគរយ​ផង​ដែរ ។

ដំណើរ​អស់​រដូវ​របស់​ស្ត្រី​ជា​ធម្មតា​កើត​មាន​ក្នុង​វ័យ​ប្រហែលជា​៥០​ឆ្នាំ ។ ប៉ុន្តែ​វា​អាច​ចាប់ផ្តើម​ចន្លោះ​អាយុ​ពី​៤១​ឆ្នាំទៅ​៤៥​ឆ្នាំ ឬ​នៅ​អាយុ​ប្រហែលជា​៤០​ឆ្នាំ ។ ការ​អស់​រដូវ​ក្នុង​ចន្លោះ​អាយុ​ប៉ុណ្ណេះ​ចាត់​ចូល​ការ​អស់​រដូវ​មិន​គ្រប់ការ​កំណត់​នៃ​អាយុ ។ ក្នុង​ចំណោម​ស្ត្រី​ជាង​៤​ពាន់​៨​រយ​នាក់​ដែល​បាន​ចូលរួម​ពិសោធ​គឺ​ជិត​៨​ភាគរយ​បាន​អស់​រដូវ​មុន​អាយុ​កំណត់ ។ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​សុទ្ធតែ​ទទួល​បានការ​ធ្វើតេស្ត​លើ​បំ​ណិ​ន​ផ្លូវចិត្ត នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​សិក្សា​ស្រាវជ្រាវ ហើយ​ពួក​គេ​ត្រូវធ្វើ​តេស្ត​ម្តងទៀត​រយៈពេល​២​ឆ្នាំ ៤​ឆ្នាំ និង​៥​ឆ្នាំ​ក្រោយ​ពី​ការ​ពិសោធ ។

របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​អន្តរជាតិ Obstetrics and Gynaecology រៀបរាប់​ថា មិន​មានការ​ទាក់ទង​គ្នា​ដ៏​សំខាន់​ណាមួយ​រវាង​ដំណើរ​អស់​រដូវ​មុន​អាយុ​ភ្ជាប់​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​វង្វេងវង្វាន់​នោះ​ទេ ។

វេជ្ជបណ្ឌិត Joanne Ryan មក​ពី​មន្ទីរពេទ្យ La Colombiere ក្រុង Montpellier ប្រទេស​បារាំង​ឱ្យ​ដឹង​ថា មាន​ភ័ស្តុតាង​មួយ​ចំនួន​ដែល​ថា​ការ​ប្រើ​អ័រម៉ូន​ព្យាបាល​នៅ​ចំ​ពេល​នៃ​ដំណើរ​អស់​រដូវ​មុន​អាយុ​អាច​ទទួល​បាន​ផល ប៉ុន្តែ​អាច​បង្កើន​ហានិភ័យ​បញ្ហា​និយាយ ។

លោក​បាន​ថ្លែង​ថា ចំពោះ​បណ្តាជន​ដែល​មាន​វ័យ​ចំណាស់ វា​ជា​ការ​សំខាន់​ដែល​គួរតែ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​ផល​ប៉ះពាល់​រយៈពេល​វែង​នៃ​ដំណើរ​អស់​រដូវ​មុន​អាយុ​កំណត់​ទៅ​លើ មុខងារ​ខួរក្បាល​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត និង ផលប្រយោជន៍​ដ៏​មាន​សក្តានុពល​ពី​ការ​ព្យាបាល ដោយ​ប្រើ​អ័រម៉ូន ។ ការ​សិក្សា​នេះ​បាន​បន្ថែម លើ​មូលដ្ឋាន​នៃ​ភ័ស្តុតាង​ដែល​មាន​ស្រាប់​ដោយ​ស្នើ​ថា ដំណើរ​អស់​រដូវ​មុន​អាយុ​៤០​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​ទៅ​លើ​មុខងារ​ខួរក្បាល​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter