អ្នកដឹកនាំការស្រាវជ្រាវ សាស្ត្រាចារ្យ John Deanfield មកពីសាកលវិទ្យាល័យ University College London បានថ្លែងថា លទ្ធផលនៃការសិក្សារបស់យើងគឺប្លែកពីគេ។ នេះពីព្រោះយើងបានតាមដានអង្កេតលើបុគ្គលម្នាក់ៗរយៈពេលយូរដល់ទៅជាង៦០ឆ្នាំ ។ រយៈពេលវែងបែបនេះបានបង្កលក្ខណៈឱ្យយើងវាយតម្លៃពីប្រសិទ្ធភាពនៃការផ្លាស់ប្តូរសារធាតុខ្លាញ់ដ៏ពិតប្រាកដ ។ ដូច្នេះ យើងបានរកឃើញថា ការបញ្ចុះទម្ងន់នៅវ័យណាមួយផ្តល់អត្ថប្រយោជន៍រយៈពេលវែងចំពោះសុខភាពបេះដូង និងព្រមទាំងជួយគាំទ្រនូវយុទ្ធសាស្ត្រសុខភាពសាធារណៈក៏ដូចជាការផ្លាស់ប្តូរបែបបទរស់នៅ ដែលសំដៅលើជំនួយដល់បុគ្គលធាត់ៗ ។