កាត់ចុងលិង្គមានប្រសិទ្ធភាពបន្ថយហានិភ័យកើតមហារីកប្រូស្តាតបុរស
|
February 09, 2016 (14:32:51)
|
[ 1469 ] |
|
|
|
|
តាមការស្រាវជ្រាវធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសកាណាដាបានរកឃើញថា ការកាត់ស្បែកចុងលិង្គជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកប្រូស្តាតបុរសបានដល់ទៅ៦០ភាគរយ ។ ប្រសិទ្ធភាពនេះនឹងកាន់តែសុក្រឹតបន្ថែមទៀត ប្រសិនជាការកាត់ចុងនោះធ្វើឡើងក្រោយអាយុ៣៥ឆ្នាំ ។
ការកាត់ស្បែកចុងលិង្គត្រូវបានអនុវត្តដោយយោងលើមូលហេតុជាច្រើនក្នុងនោះសំខាន់ជាងគេគឺមូលហេតុសាសនា និងមូលហេតុសុខភាព ។
ការពិសោធលើអ្នកជំងឺមហារីកប្រូស្តាត១៥៩០នាក់ និងអ្នកមានសុខភាពល្អ១៦១៨នាក់ក្នុងទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដាបានបង្ហាញថា បណ្តាបុរសដែលកាត់ស្បែកចុងលិង្គតាំងពីនៅជាកូនង៉ាពោលគឺអំឡុងអាយុ១ខួបចុះក្រោមអាចកាត់បន្ថយហានិភ័យមហារីកប្រូស្តាតបាន១៤ភាគរយ ប៉ុន្តែប្រសិនជាការកាត់នោះធ្វើឡើងក្រោយអាយុ៣៥ឆ្នាំ ហានិភ័យនៅសល់ក្រោម៤៥ភាគរយប៉ុណ្ណោះ ។ អត្ថប្រយោជន៍ពីការកាត់ចុងនេះនឹងកើនជិតទ្វេដង ប្រសិនជាអនុវត្តលើបុរសស្បែកខ្មៅ ។
វេជ្ជបណ្ឌិត Marie-Elise Parent មកពីសាកលវិទ្យាល័យ University of Quebec បានថ្លែងថា នេះជាការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍បំផុត ខណៈបុរសស្បែកខ្មៅមានអត្រាកើតមហារីកប្រូស្តាតខ្ពស់ជាងគេក្នុងពិភពលោក ។ ការរកឃើញនេះចាំបាច់ត្រូវមានការពន្យល់បន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវលើកក្រោយដែលតម្រូវឱ្យមានការចូលរួមពីបុរសស្បែកខ្មៅច្រើនជាងពេលនេះ ។
លោកសាស្ត្រាចារ្យបានបន្ថែមថា ចំពោះថាហេតុអ្វីបានជាការកាត់ចុងលិង្គក្រោយអាយុ៣៥ឆ្នាំផ្តល់អត្ថប្រយោជន៍ច្រើននោះ យើងមិនទាន់អាចរកចម្លើយឃើញនៅឡើយទេនៅពេលនេះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|