របៀបជួយសង្គ្រោះបឋម នៅពេលមានអ្នកហូរឈាម តាមច្រមុះ
|
February 09, 2016 (14:31:28)
|
[ 1481 ] |
|
|
|
|
ឈាមច្រមុះគឺជាបញ្ហាមួយដែលតែងតែកើតមានញឹកញាប់ចំពោះកុមារ និងមនុស្សចាស់ ។ ជាទូទៅនៅពេលដែលបញ្ហាឈាមច្រមុះកើតឡើង លោកអ្នកមួយចំនួនតែងតែយកទឹកមកចាក់ពីលើក្បាល និងងើយមុខឡើងដើម្បីកុំឱ្យហូរឈាមច្រមុះ ដែលពិធីនេះនៅតែមិនអាចហាមឃាត់ឈាមមិនឱ្យហូរបានទេ។ មានវិធីសាស្ត្រមួយចំនួនអាចជួយសង្គ្រោះបឋមនៅពេលមានបញ្ហាឈាមហូរតាមច្រមុះកើតឡើង ៖
- ដាក់ឲ្យជនរងគ្រោះអង្គុយត្រង់ខ្លួននៅកន្លែងដែលមានសុវត្ថិភាព
- ឲ្យជនរងគ្រោះឱនក្បាលអើតទៅមុខបន្តិច
- យកដៃច្របាច់ច្រមុះភ្ជិតរន្ធទាំងសងខាង
- មិនត្រូវញាត់វត្ថុអ្វីចូលទៅក្នុងរន្ធច្រមុះទេ
- ដកដង្ហើមតាមមាត់
- ហាមជនរងគ្រោះកុំឱ្យញើសសំបោរ ឬហឺតសំបោរចូល
- តមទឹកកកយ៉ាងតិច២៤ម៉ោង ។
ក្នុងករណីហូរឈាមច្រមុះខ្លាំងមិនព្រមបាត់ លោកអ្នកមានអារម្មណ៍ថា ទន់ដៃទន់ជើងអស់កម្លាំង ស្រវាំងភ្នែកមើលមិនច្បាស់ ឬឈឺក្បាល ត្រូវប្រញាប់នាំជនរងគ្រោះទៅជួបជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា ព្រោះកាលបើទុកឱ្យហូរឈាមលើសពី១៥នាទី អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|