ខ្លាញ់កូឡេស្តេរ៉ូលឡើងខ្ពស់ ប្រឈមនឹងការគ្មានកូន
|
February 09, 2016 (14:29:59)
|
[ 1445 ] |
|
|
|
|
ផ្អែកតាមការសិក្សារបស់អាមេរិកបានបង្ហាញថា គូស្វាមីភរិយាដែលមានផ្ទុកខ្លាញ់កូឡេស្តេរ៉ូលកម្រិតខ្ពស់អាចប្រឈមនឹងការប្រើពេលវេលាយូរឆ្នាំដើម្បីមានកូនបើធៀបទៅនឹងគូស្វាមីភរិយាដែលមានកម្រិតខ្លាញ់ប្រភេទនេះទាប ។
អ្នកដឹកនាំការស្រាវជ្រាវ Enrique Schisterman មកពីវិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍសុខភាពកុមារនិងមនុស្សធំ Eunice Kennedy Shriver សហរដ្ឋអាមេរិកបានថ្លែងថា នេះគឺជាលើកទី១ដែលកម្រិតខ្លាញ់កូឡេស្តេរ៉ូលត្រូវបានគេរកឃើញក្នុងនាមជាកត្តាប្រឈមមួយដែលប៉ះពាល់ទៅលើការមានផ្ទៃពោះ ។
វិទ្យាស្ថានសុខភាពបេះដូង សួត និងឈាមរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា កូឡេស្តេរ៉ូលគឺជាសារធាតុក្រមួនដែលអាចប្រមូលផ្តុំក្នុងបណ្តាសរសៃឈាម ។ បញ្ហាហ្សែន និងប្រវត្តិគ្រួសារបានដើរតួនាទីយ៉ាងសំខាន់ចំពោះកម្រិតកូឡេស្តេរ៉ូល(ទាបឬខ្ពស់) ។
លោក Schisterman បានកត់សម្គាល់ថា ខណៈបុរសនិងស្ត្រីជាគូស្វាមីភរិយាសុទ្ធតែមានកម្រិតខ្លាញ់កូឡេស្តេរ៉ូលខ្ពស់ ដូច្នេះវាធ្វើឱ្យពួកគេត្រូវប្រើពេលយូរក្នុងការមានកូន ។ លោកបានបន្តថា ប្រសិនបើស្ត្រីជាភរិយាផ្ទុកខ្លាញ់កូឡេស្តេរ៉ូលកម្រិតខ្ពស់ រីឯបុរសជាប្តីស្ថិតក្នុងកម្រិតធម្មតា អីុចឹងពួកគេនៅតែត្រូវចំណាយពេលយូរក្នុងការមានកូន ប៉ុន្តែប្រសិនជាទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែផ្ទុកខ្លាញ់នេះខ្ពស់ដូចគ្នានោះ ពួកគេរឹតតែចំណាយពេលយូរទ្វេដង ។ ផ្ទុយមកវិញ ប្រសិនជាបុរសផ្ទុកកូឡេស្តេរ៉ូលកម្រិតខ្ពស់ រីឯស្ត្រីស្ថិតក្នុងកម្រិតធម្មតាវិញ វាហាក់មិនមានប្រសិទ្ធអ្វីមួយលើការមានកូនឡើយ ។
អ្នកស្រាវជ្រាវដដែលបានឱ្យដឹងបន្តថា ការហាត់ប្រាណ និងរបបអាហារទទួលទានប្រចាំថ្ងៃអាចនឹងជួយធ្វើឱ្យប្រសើរចំពោះពេលវេលាមានកូន ដ្បិតការហាត់ប្រាណត្រូវគេដឹងថា មានប្រសិទ្ធភាពធ្វើឱ្យខ្លាញ់កូឡេស្តេរ៉ូលថយចុះ និងកាត់បន្ថយពេលវេលាមានកូន ។ លោកបន្ថែមថា «ការទទួលទានអាហារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពគួបផ្សំនឹងការហាត់ប្រាណជាប្រចាំនឹងជួយរក្សាខ្លាញ់កូឡេស្តេរ៉ូលឱ្យស្ថិតក្នុងកម្រិតធម្មតា ហើយបន្ទាប់មក ឱកាសមានផ្ទៃពោះក៏មានច្រើនដែរ ។ អ្វីដែលរឹតតែពិសេសទៀតនោះគឺថា អាហារដែលផ្តល់អត្ថប្រយោជន៍សុខភាព ការហាត់ប្រាណនិងកូឡេស្តេរ៉ូលស្ថិតក្នុងកម្រិតធម្មតានឹងជួយឱ្យសុខភាពកុមាររឹងមាំ» ៕
|
|
|
. |
|
|
 |
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|