. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ក្រុម​ហ៊ុន​តូ​យ៉ូ​តា ផលិត​មនុស្ស​យន្ត ដ៏​អស្ចារ្យ ជួយ​បំរើ ដល់​អ្នកជំងឺ និង​ចាស់ជរា
September 07, 2015 (08:27:15) [ 1437 ]
 
 
ជប៉ុន​៖ ក្រុមហ៊ុន​តូ​យ៉ូ​តា បាន​នាំ​យក​មក នូវ​មនុស្ស​យន្ត​ថ្មី ដែល​មានមុខ​ងារ ជា​អ្នក​ថែទាំ​អ្នកជម្ងឺ ដែល​អាច ជួយ​សម្រួល និង​បម្រើ ដល់​អ្នកជម្ងឺ បាន​ដូច​ជា ហុច​សំភារៈ ថ្នាំពេទ្យ ទឹក និង​តេ​ឡេ​បញ្ជា ទូរទស្សន៍ ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​តូ​យ៉ូ​តា ដែល​ជា​ក្រុមហ៊ុន ផលិត​រថយន្ត ដ៏​ធំ​មួយ របស់​ប្រទេស​ជប៉ុន បាន​ផលិត​មនុស្ស​យន្ត ដែល​មានឈ្មោះ​ថា Human Support Robot ឬ​ហៅ​កាត់​ថា HSR មាន​កម្ពស់ ១៣៥​សង់ទីម៉ែត្រ មាន​ដៃ​តែ​មួយ អាច​ចាប់​កាន់​វត្ថុ និង​របស់​តូច​ៗ ដែល​មាន​ទម្ងន់ ប្រហែល ១,២ គីឡូក្រាម​បាន ដូច​ជា ថ្នាំពេទ្យ ដប​ទឹក តេ​ឡេ​បញ្ជា រូបថត និង​ក្រដាស ទៅ​តាម​ការ​បញ្ជា របស់​អ្នក​ប្រើប្រាស់​។ HSR ក៏​ត្រូវ​បាន​ដាក់​បង្ហាញ នៅ​ក្នុង​កម្មវិធី តាំងពិព័រណ៍​មួយ ដែល​ស្តី​ពី សុខមាលភាព និង​បច្ចេកវិទ្យា ថែទាំ​អ្នកជម្ងឺ នៅ​ក្នុង​ក្រុង Yokohama ប្រទេស​ជប៉ុន ផង​ដែរ​។

ជា​ការ​ពិត​ណាស់ វិស្វករ​ផលិត​មនុស្ស​យន្ត​នេះ បាន​រំពឹង​ថា វា​នឹង​អាច ជួយ​មើលថែ ដល់​អ្នកជម្ងឺ ជា​ជន​ពិការ ក៏​ដូច​ជា មនុស្ស​ចាស់ជរា​ទូទៅ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ផង​ដែរ​។ជាក់ស្តែង លោក Kouichi Ikeda ដែល​ជា​វិស្វករ ដឹកនាំ​គម្រោង​ផលិត​នេះ បាន​មាន​ប្រសាសន៍​ថា "​វា​មាន​សារៈសំខាន់​ណាស់ ចំពោះ​មនុស្ស ដែល​មាន​បញ្ហា​ឆ្នឹ​ង​ខ្នង និង​ឈឺសន្លាក់​ដៃជើង ដែល​ពិបាក ក្នុង​ការ​អោន​ងើប ចាប់​កាន់ របស់របរ​អ្វីមួយ​"។ លោក​បាន​បន្ត​ទៀត​ថា “​ទោះបីជា HSR គ្រាន់តែ​ធ្វើ​កិច្ចការ សាមញ្ញ​ក៏​ដោយ តែ​វា​បាន​ធ្វើ​ឱ្យ អ្នក​ពិការ មាន​ភាព​សប្បាយ រីករាយ យ៉ាង​ខ្លាំង ផង​ដែរ​។

មនុស្ស​យន្ត HSR ត្រូវ​បាន​បំពាក់​ដោយ កាមេរ៉ា​ជា​ច្រើន ដើម្បី​ចង្អុលបង្ហាញ ផ្លូវ​ជុំវិញ​ខ្លួន​វា រួម​ទាំង​កាមេរ៉ា ពីរ​ទៀត នៅ​លើ​ក្បាល ដែល​មាន​លក្ខណៈ ដូច​ភ្នែក​អីចឹង​។ អ្នក​អាច​ប្រើប្រាស់ និង​គ្រប់គ្រង មនុស្ស​យន្ត HSR នេះ​បាន តាម​រយៈ​ទូរស័ព្ទ​ដៃ​ទំនើប (Smartphone) ដោយ​គ្រាន់តែ ចុច​លើ​រូបភាព ដែល​បង្ហាញ​នៅ​លើ អេ​ក្រង់​ទូរស័ព្ទ ដែល​ចាប់​ដោយ​កាមេរ៉ា នៅ​លើ​ភ្នែក របស់​មនុស្ស​យន្ត​នោះ ហើយ​យើង​ក៏​អាច ធ្វើការ​បញ្ជា ឱ្យ​វា​ទៅ​យក​វត្ថុ​អ្វីមួយ បាន​យ៉ាង​ងាយស្រួល ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត កាមេរ៉ា​នៅ​លើ​ក្បាល​របស់​វា អាច​ចាប់​យក​រូបភាព និង​បង្ហាញ​ចេញ​ជា​វី​ដេ​អូ ដែល​មាន​ន័យ​ថា គិលានុបដ្ឋាយិការ ដែល​នៅ​ឆ្ងាយ អាច​ពិនិត្យ​អ្នកជម្ងឺ ដោយ​មិន​ចាំបាច់ នៅ​ទីនោះ​ឡើយ ហើយ​ក៏​អាច​បញ្ជា​វា ឱ្យ​ថ្នាំ​ដល់​អ្នកជម្ងឺ ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​អាច​និយាយ ទៅ​កាន់​អ្នកជម្ងឺ នូវ​អ្វី​ដែល​វា កំពុង​ធ្វើ​ទៀត​ផង​។

ចំណែកឯ​លោក Tadashi Hatakenaka អ្នកគ្រប់គ្រង និង​ជា​វិស្វករ នៅ​ឯ​មជ្ឈមណ្ឌល Yokohama Rehabilitation Centre ក៏​បាន​មាន​ប្រសាសន៍ ផង​ដែរ​ថា "​មនុស្ស​មាន​អារម្មណ៍​ស្រណុក សុខ​ស្រួល​ជាង​មុន ក្នុង​ការ​ប្រើ មនុស្ស​យន្ត HSR ឱ្យ​បំរើ​ដល់​ពួក​គេ ជា​ជាង​ប្រើ​មនុស្ស"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter