កម្មវិធី Street View ថ្មីរបស់ Google អាចឲ្យអ្នកមើលរូបបាន ៣៦០ ឌឺក្រេ!
September 04, 2015 (10:33:48)
[ 1448 ]
កម្មវិធីថ្មីរបស់ Google ដែលទើបតែចេញឲ្យទាញយកនៅលើ Play Store និង App Store នោះបានផ្តល់នូវភាពកាន់ងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការមើលផែនទី ក៏ដូចជាការបង្ហោះ រូបទីកន្លែងដែលយើងបានថតទៅលើ ផែនទីនោះផងដែរ។
កម្មវិធីនេះបើនិយាយទៅមិនមែនជាកម្មវិធីថ្មីស្រឡាងអ្វីទេ ពោលគឺដូចជាកម្មវិធី Photo Sphere របស់ Google ដែរ។ វាបានភ្ជាប់មកជាមួយនិងមុខងារដែលអាចថតរូបបាន ៣៦០ ឌឺក្រេ ហើយអ្វីដែលថ្មីនោះគឺ អ្នកប្រើប្រាស់អាចនិងបង្ហោះរូបនោះទៅកាន់ Google Maps។ ពេលដែលនរណាម្នាក់បើកមើល Google Maps នៅកន្លែងដែលយើងបានបង្ហោះ គេក៏អាចមើលរូបនោះក្នុងលក្ខណៈ៣៦០ ឌឺក្រេផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាមានកម្មវីធីបន្ថែមជាច្រើនទៀតដែលមានសមត្ថភាពអាចថតរូប Panorama ដូចកម្មវិធី Street View ថ្មីរបស់ Google នេះផងដែរ មិនតែប៉ុណ្ណោះ iOS ក៏បានមានមុខងារ រូបថត Panorama ផងដែរ។ ដូចនេះកម្មវិធីនេះមានចំណាត់ថ្នាក់រហូតដល់ទៅ ៣៦៣ ក្នុងក្រុមរូបថត និង វីដេអូរបស់ iOS។