. . . . . .
.
ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

.
អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​រក​ឃើញ​រូបមន្ត ធ្វើ​ឲ្យ​កា​រ៉េ​ម ក្រ​រលាយ
September 04, 2015 (10:22:30) [ 1483 ]
 
 
ទិដ្ឋភាព​ដែល​ការ៉េម​រលាយ​ហូរ​ប្រឡាក់​ដៃ វា​នឹង​ក្លាយជា​រឿង​អតីតកាល ព្រោះ​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​សារធាតុ​ចម្រុះ​គ្មាន​គ្រោះថ្នាក់​ម្យ៉ាង ជួយ​ពន្យឺត​ដំណើរការ​រលាយ​នេះ។​

តាម​នោះ ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Edinburgh នៅ Scotland បាន​រកឃើញ Protein BsIA ធម្មជាតិ មាន​ស្រាប់​នៅក្នុង​អាហារ​មួយចំនួន បើ​គេ​យ​កវាម​កលាយ​បញ្ចូល​ក្នុង​សមាសធាតុ​នៃ​ការ៉េម រួមមាន​ខ្យល់ ជាតិ​ខ្លាញ់ និង​ទឹក ធ្វើ​ឲ្យ​ការ៉េម​ឡើង​ម៉ត់ខៃ ហើយ​ពុំ​ងាយ​នឹង​រលាយ​ឡើយ។​

​ទន្ទឹម​នឹងនោះ សារធាតុ​នេះ ក៏​ជួយ​រក្សា​បង្កក​ការ៉េម ធ្វើ​ឲ្យ​ម្សៅ​ក្រែ​ម​រឹង​ម៉ត់ ហើយ​រលោង ព្រោះ​វា​មាន​ស្រទាប់​ទឹកកក ច្បាម​ជាប់​ពី​ខាងក្រៅ។​

​ជាមួយ​សារធាតុ​នេះ គេ​នៅ​អាច​ផលិត​បាន​ការ៉េម ដែលមាន​កំរិត​កាឡូរី​ទាប​ជាង ព្រមទាំង​សារធាតុ​ខ្លាញ់​រ៉ាឌីកាល់​សេរី​តិចជាង​ដែរ។ សាស្ត្រាចារ្យ Cait MacPhee ឲ្យ​ដឹងថា រូបមន្ត​ការ៉េម​ថ្មី​នេះ នឹង​នាំមក​នូវ​ផលចំណេញ​ទាំង​ចំពោះ​អ្នក​ផលិត ក៏ដូចជា​អ្នក​បរិភោគ​វា។​

​ពេលនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ កំពុង​ស្វះ​ស្វែងរក​វិធី​ផលិត​ប្រភេទ​ប្រូតេអ៊ីន​នេះ ដោយ​ប្រើ​មេរោគ​ស្និទ្ធស្នាល​នឹង​មនុស្ស។ តាម​គំរោង គេ​អាច​ផលិត​ដាក់លក់​ចន្លោះ​ពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ ខាងមុខ​ទៀត៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter