អ្នកវិទ្យាសាស្ត្រអះអាងថា ស្រាទំពាំងបាយជូរជួយទប់ស្កាត់ជំងឺមហារីកដោះ
|
February 04, 2016 (10:02:41)
|
[ 1501 ] |
|
|
|
|
យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអ៊ីតាលីបានបង្ហាញថា សារធាតុគីមីមួយប្រភេទនៅក្នុងស្រាទំពាំងបាយជូរអាចបញ្ឈប់ជំងឺមហារីកដោះបាន ។ ការសិក្សាតាមរយៈការធ្វើតេស្តក្នុងមន្ទីរពិសោធន៍បានបង្ហាញថា Resveratrol ដែលរកឃើញនៅក្នុងសម្បកផ្លែទំពាំងបាយជូរអាចរំលាយចោលការវិវឌ្ឍរបស់ជំងឺតាមរយៈការរាំងខ្ទប់ប្រសិទ្ធភាពលូតលាស់អ័រម៉ូនភេទ Oestrogen ។
វេជ្ជបណ្ឌិតសេបាស្ទីយ៉ាណូ អានដូនៃសាកលវិទ្យាល័យ Calabria នៅប្រទេសអីុតាលីបាននិយាយថា ៖ «Resveratrol គឺជាឧបករណ៍ឱសថវិទ្យាដ៏មានសក្តានុពលមួយដែលត្រូវអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាពនៅពេលដែលជំងឺមហារីកដោះស៊ាំទៅនឹងវិធីព្យាបាលតាមអ័រម៉ូន» ។
Resveratrol ដំណើរការដោយការរាំងខ្ទប់ផ្លូវដែលអ័រម៉ូន Oestrogen ប្រមូលផ្តុំគ្នាជាមួយDNA ក្នុងរាងកាយស្ត្រីដែលធ្វើឱ្យបាចសាចកោសិកាមហារីក ។ វេជ្ជបណ្ឌិតអានដូ និងសហការីបានរកឃើញថា ការលូតលាស់របស់កោសិកាមហារីកដោះត្រូវបានកាត់បន្ថយគួរឱ្យភ្ញាក់ផ្អើលនៅពេលវាត្រូវបានព្យាបាលដោយសារធាតុនៅក្នុងស្រាទំពាំងបាយជូរ ។
រីឯវេជ្ជបណ្ឌិត Gerald Weissmann និពន្ធនាយករបស់ព្រឹត្តិបត្រ FASEB Journal បាននិយាយថា ការរកឃើញនេះគឺពិតជាគួរឱ្យរំភើបខ្លាំងណាស់ តែវាក៏មិនមែនមានន័យថា មនុស្សម្នាទាំងឡាយគួរតែចេញទៅចាប់ផ្តើមផឹកស្រាទំពាំងបាយជូរឬក៏ប្រើប្រាស់សារធាតុ Resveratrol ដើម្បីព្យាបាលជំងឺមហារីកដោះនោះទេ ។
ដោយឡែក ការរកឃើញកាលពីលើកមុនបានបង្ហាញថា ទទួលទានស្រាទំពាំងបាយជូរក្នុងកម្រិតមធ្យមអាចជួយបង្ការជំងឺបេះដូងដោយវាបានធ្វើឱ្យកម្រិតកូឡេស្តេរ៉ូលល្អកើនឡើង ទប់ទល់បាននូវការខូចខាតសរសៃអាក់ទែរ ។ ការពិសោធន៍លើសត្វកណ្តុរបង្ហាញថា សារធាតុ Resveratrol គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការខូចខាតបណ្តាសរសៃឈាម កាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងព្រមទាំងការពារការកកដុំឈាម ។ យ៉ាងណាក៏ដោយ ការទទួលទានច្រើនពេកអាចបង្កើនហានីភ័យពីជំងឺលើសឈាម ខ្លាញ់ក្នុងសរសៃឈាម -Triglycerides ក្រិនថ្លើម ក៏ដូចជាបណ្តាជំងឺមហារីកដទៃទៀត ។ ការសេពគ្រឿងស្រវឹងច្រើនរាល់ថ្ងៃអាចបណ្តាលឱ្យសាច់ដុំបេះដូងចុះខ្សោយ និងឈានទៅកើតជំងឺខ្សោយបេះដូង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|