កិច្ចសន្យាគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ត្រូវបានអនុម័ត ធ្វើឲ្យកម្ពុជាអាចទទួលបានល្បឿនអ៊ីនធឺណិតកាន់តែលឿន
|
September 01, 2015 (09:39:49)
|
[ 1483 ] |
|
|
|
|
ភ្នំពេញ: ក្រុមហ៊ុន អ៊ីហ្ស៊ីខមដែលជាក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានប្រកាសកាលពីថ្ងៃសុក្រទី២៨សីហា២០១៥នេះថា គម្រោងតភ្ជាប់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដើម្បីនាំយកល្បឿនអ៊ីនធឺណិតកាន់តែលឿនមកកម្ពុជានោះ បានសម្រេចនូវដំណាក់កាលសំខាន់ចុងក្រោយហើយ។
យោងតាមក្រុមហ៊ុន អ៊ីហ្ស៊ីខមកិច្ចសន្យារវាងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតធំទាំងបី សម្រាប់គម្រោងខ្សែកាប្លិ៍ អុបទិកក្រោមបាតសមុទ្រនេះ បានចូលជា ធរមានហើយ គឺមានន័យថា គម្រោងខ្សែកាប្លិ៍ក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) បានឈានពីដំណាក់កាលរៀបចំផែនការ ទៅដល់ដំណាក់កាលអនុវត្តន៍ហើយ។
ក្រុមហ៊ុន Telcotech ដែលជាក្រុមហ៊ុនមួយកាន់កាប់ទាំងស្រុងដោយ អ៊ីហ្ស៊ីខម គឺជាដៃគូមួយក្នុងគម្រោងនេះ ជាមួយនឹងក្រុមហ៊ុន Symphony Communication ពីប្រទេសថៃនិងក្រុមហ៊ុន Telekom Malaysia Berhad នៃប្រទេសម៉ាឡេស៊ី ដែលនឹងរួមគ្នាបង្កើតបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រថ្នាក់តំបន់នេះឡើង។
ឧកញ៉ា Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន អ៊ីហ្ស៊ីខមបានមានប្រសាសន៍ថា៖ “ឥឡូវនេះ ដោយកិច្ចសន្យាបានចូលជាធរមានហើយ យើងខ្ញុំមានក្តីរំភើបខ្លាំងណាស់ ព្រោះយើងនឹងអាចចាប់ផ្តើមការងារសាងសង់បណ្តាញខ្សែកាប្លិ៍រាយខ្សែកាបិ៍្លក្រោមឈូងសមុទ្រថៃនិងទាញយកខ្សែកាបិ៍្លមកភ្ជាប់នឹងស្ថានីយទទួលក្នុងខេត្តព្រះសីហនុ” ។
ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រថ្នាក់តំបន់នេះ នឹងមានប្រវែង ១.៣០០គីឡូម៉ែត្រ ដែលនឹងតភ្ជាប់កម្ពុជានិងថៃ ទៅនឹងប្រព័ន្ធបណ្តាញរបស់ប្រទេសម៉ាឡេស៊ីហើយបន្តភ្ជាប់តាមខ្សែកាប្លិ៍ក្រោមដីទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងឧបទ្វីប៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|