. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ហេតុ​អ្វី​អង្ករសម្រូប​ផ្តល់​សុខភាព​ច្រើន​ជាង​អង្ករសម្រិត?
February 04, 2016 (10:00:46) [ 1458 ]
 
 
មានការ​ប្រកែក​គ្នា​ក្នុង​ចំណោម​អ្នក​ទទួលទាន​អំពី​អត្ថប្រយោជន៍​សុខភាព​រវាង​អង្ករ សម្រូប​និង​អង្ករសម្រិត ។ ពិត​ណាស់ បើ​ទោះជា​អង្ករសម្រិត​គឺជា​ជម្រើស​របស់​មនុស្ស​ភាគច្រើន​ដោយសារ​រសជាតិ​និង​ពណ៌​របស់​វា ប៉ុន្តែ​បើ​និយាយ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​វិញ​ចំណាត់ថ្នាក់​ពិតជា​បាន​ទៅ​អង្ករសម្រូប ។

Mickey Mehta អ្នកឯកទេស​សុខភាព​ទូទៅ​បាន​និយាយ​ថា ដំណើរការ​ម៉ាស៊ីន​ដោយ​កិន​យក​ត្រឹមតែ​សម្បក​រឹង​ចេញ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សារធាតុចិញ្ចឹម​របស់​គ្រាប់ស្រូវ​នោះ​ទេ ហើយ​ដែល​នេះ​គឺជា​មូលហេតុ​នាំ​ឱ្យ​អង្ករសម្រូប​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ទទួលទាន យ៉ាងច្រើន​ក្រាស់ក្រៃ ។ ផ្ទុយ​ពី​នេះ ការ​កិន​ស្រិត​ដោយ​ម៉ាស៊ីន​ដើម្បី​ធ្វើ​ឱ្យ​គ្រាប់​អង្ករ​ក្លាយជា​ពណ៌​ស​ស្អាត​គឺ​បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​បណ្តា​វីតាមីន​និង​សារធាតុចិញ្ចឹម ។

ការ​ពិសោធ​មើល​ពី​អ្នកជំនាញ​បាន​បង្ហាញ​ថា ក្នុង​អង្ករសម្រូប​ចំណុះ​១​ពែង​កាហ្វេ​ផ្ទុក​ម៉​ង់​កា​ណែ​ស​៨៨​ភាគរយ សេ​លី​ញ៉ូ​ម ២៧,៣​ភាគរយ ម៉ាញេស្យូម ២០,៩​ភាគរយ tryptophan ១៨,៧​ភាគរយ និង​កាឡូរី​១២​ភាគរយ ។ ដោយឡែក​ការ​យក​អង្ករសម្រូប​នេះ​ទៅ​កិន​សម្រិត​ឱ្យ​ស​វិញ​គឺ​បំផ្លាញ​សារធាតុ​ដែក​៦០​ភាគរយ វីតាមីន B1 ៨០​ភាគរយ វីតាមីន B3 ៦៧​ភាគរយ វីតាមីន B6 ៩០​ភាគរយ ។ ឯ​សារធាតុ​ផ្សេង​ទៀត​មាន​ដូច​ជា ផូស្វ័រ ម៉​ង់​កា​ណែ​ស និង​សារធាតុ​សរសៃ​បាន​បាត់​អស់​ជិត​ពាក់កណ្តាល ។

យោង​តាម​អ្នកជំនាញ អង្ករសម្រូប​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​អ្នក​ទទួលទាន​ជា​ប្រចាំ ។ ជាមួយនឹង​សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប អង្ករសម្រូប​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចលនា​របស់​ពោះវៀនធំ​និង​ជំរុញ​ឱ្យ​ចុះ​ទម្ងន់​ផង​ដែរ ។

នៅ​ក្នុង​អង្ករសម្រូប​១​ពែង​កាហ្វេ​ផ្តល់​ឱ្យ​រាង​កាយ​នូវ​ម៉​ង់​កា​ណែ​ស​ប្រមាណ​ជា​៨០​ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ ។ ម៉​ង់​កា​ណែ​សមាន​នាទី​ជួយ​បង្កើត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។ ជំនួស​ការ​ទទួលទាន​អង្ករសម្រិត​ដោយ​អង្ករសម្រូប​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។ នេះ​គឺជា​ការ​បញ្ជាក់​របស់​ឯកទេស​សុខភាព​លោក Mickey Mehta ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 49 នាក់
  Flag Counter
Flag Counter