កម្ពុជាអាចផលិត និងដំឡើងយានជំនិះបច្ចេកវិទ្យាទំនើប ដើរដោយពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនី
|
September 01, 2015 (09:37:38)
|
[ 1445 ] |
|
|
|
|
ភ្នំពេញ: លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធ បើកឱ្យដំណើរ ការស្នាក់ការដាក់លក់ផលិតផលរបស់ក្រុមហ៊ុន Star 8 Cambodia ថា វាជាមោទនភាពជាតិ ដែលនៅកម្ពុជាយើង អាចផលិត និងតំឡើងយានជំនិះ បច្ចេកវិទ្យាទំនើប ដើរដោយពន្លឺ ព្រះអាទិត្យ និងថាមពលអគ្គិសនីដោយខ្លួនឯង ដែលជាថាមពលស្អាត អាចកាត់បន្ថយជាតិ ពុល នៅក្នុងបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ។
លោក ជឿជាក់ថា តាមរយៈគោលនយោបាយទីផ្សារសេរី និងសក្តានុពលអនុគ្រោះផ្សេងៗ ព្រមទាំងសន្តិសុខសង្គម និងស្ថេរភាពនយោបាយនៅកម្ពុជា ក្រោមការជម្រុញលើកទឹកចិត្ត និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចរន្តសេដ្ឋកិដ្ឋទីផ្សារឯកជននៅកម្ពុជា នឹងកាន់តែមានការកើនឡើងជាលំដាប់ដែលកត្តានេះ នឹងជំរុញដល់ភាពរីកចម្រើនដល់សេដ្ឋកិច្ចជាតិ និងនាំមកនូវភាពល្អប្រសើរដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
លោកបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាគ្រឹះនៃអ្វីៗទាំងឡាយ ដែលយើងមានសព្វថ្ងៃ។ ជាក់ស្តែងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាកម្ពុជារីកចម្រើនទៅបានគឺអាស្រ័យ ទៅលើកត្តាច្រើនយ៉ាង ដែលនៅក្នុងនោះ វិស័យវិនិយោគឯកជន និងការបង្កើតទីផ្សារការងារ គឺជាផ្នែកមួយ មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងឱ្យពួកគាត់រស់នៅក្នុងភាពសុខសាន្ត។
សូមរឮកថាទីស្នាក់ការក្រុមហ៊ុន Star 8 Cambodia ស្ថិតនៅគល់ស្ពានអាកាស៧មករាអតីត ស្តុបពេទ្យលោក សង្ឃ ក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននោះ បានផលិត និងលក់រថយន្តក្រុង រ៉ឺម៉កម៉ូតូ និងម៉ូតូ ដើរដោយពន្លឺ ព្រះអាទិត្យ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|