Stress ខ្លាំង បង្កើនហានិភ័យ ដាច់សរសៃឈាមខួរក្បាល
January 04, 2016 (14:01:06)
[ 1551 ]
លទ្ធផលនៃការសិក្សាថ្មីមួយចុះផ្សាយក្នុងព្រឹត្តិបត្រជំងឺ Stroke បានបង្ហាញថា ភាពតានតឹងក្នុងអារម្មណ៍ខ្លាំង (Stress) ការប្រកាន់ក្នុងចិត្ត និងអារម្មណ៍ទុក្ខព្រួយ បាក់ទឹកចិត្តគឺជាកត្តាចម្បងដែលអាចជំរុញដល់កំណើនហានិភ័យពីជំងឺដាច់សរសៃឈាមខួរក្បាល (TIA) ។
លទ្ធផលបានបង្ហាញទៀតថា ត្រឹមតែកត្តា«អារម្មណ៍ទុក្ខព្រួយបាក់ទឹកចិត្ត» មួយមុខគឺអាចបង្កើនហានិភ័យដល់៨៦ភាគរយខណៈកត្តាStress អាចបង្កើនហានិភ័យ៥៩ភាគរយ ។ ចំណែកកត្តា «ការប្រកាន់ក្នុងចិត្ត» ទំនងជាបង្កើនហានិភ័យទ្វេដង ។ TIA គឺជា Mini-Stroke ដែលកើតឡើងដោយការរាំងខ្ទប់ជាបណ្តោះអាសន្ននូវលំហូរឈាមទៅកាន់ខួរក្បាល ។
នៅក្នុងការពិសោធរយៈពេល៨ឆ្នាំ៦ខែលើមនុស្សវ័យពី៤៥ទៅ៨៤ឆ្នាំប្រមាណ៧ពាន់នាក់ពីសំណាក់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ University of Minnesota សហរដ្ឋអាមេរិកបានរកឃើញថា តិចជាង៣ភាគរយបានកើតមានជំងឺដាច់សរសៃឈាម Stroke និងជំងឺដាច់សរសៃឈាម TIA ។ ដោយឡែក ក្រុមអ្នកមានបញ្ហាផ្លូវចិត្តខ្លាំង ការប្រឈមគឺកាន់តែខ្ពស់ផងដែរ ។
Susan Everson-Rose អ្នកដឹកនាំការសិក្សាបានថ្លែងថា ការStressជាប្រចាំ និងការមានបញ្ហាផ្លូវចិត្តក៏ដូចជា អារម្មណ៍គិតក្នុងផ្លូវអវិជ្ជមានគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់សុខភាពជាទូទៅ ។ ដោយឡែក ការរកឃើញរបស់យើងលើកនេះគឺបានភ្ជាប់បញ្ហាទាំងនេះទៅនឹងសុខភាពខួរក្បាល ។ អ្នកជំងឺឬក៏អ្នកផ្តល់សេវាកម្មថែទាំសុខភាពគួរតែស្វែងយល់ថា សភាពអវិជ្ជមានលើផ្នែកផ្លូវចិត្តជាកត្តាបង្កើនគ្រោះហានិភ័យពីជំងឺដាច់សរសៃឈាម។
ទោះជាដូច្នេះក្តី ការសិក្សាលើកនេះគឺផ្តោតលើតែមួយជ្រុងតូច និងបង្ហាញតែលើការជាប់ពាក់ព័ន្ធគ្នាប៉ុណ្ណោះ ពោលគឺការសិក្សានេះមិនបានបង្ហាញជាភ័ស្តុតាងឱ្យប្រាកដថា សភាពអវិជ្ជមានផ្លូវចិត្តជាបុព្វហេតុនាំឱ្យកើតជំងឺដាច់សរសៃឈាមនោះទេ ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018