. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទទួលទាន​អាហារ​ក្តៅ​ ផ្ទុក​ក្នុង​ចានជ័រ​ បង្កើន​គ្រោះថ្នាក់ ​ពី​ជំងឺ​ក្រួស​ក្នុង​តម្រងនោម
January 04, 2016 (03:11:19) [ 1290 ]
 
 
ដោយ​មាន​ទម្ងន់​ស្រាល និង​មិន​ងាយ​បែកបាក់ ចានជ័រ​គ្រប់​ប្រភេទ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្ពស់​ពី​បណ្តា​អ្នក​ដើរ​កម្សាន្ត​ទី​ជិត​ៗ និង​ស្ត្រី​មេផ្ទះ​ទូ​ទាំង​ពិភពលោក ។ ប៉ុន្តែ​តាម​ការ​រក​ឃើញ​ថ្មី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការ​ទទួលទាន​អាហារ​ក្តៅ​ៗ​ដែល​ដាក់​ក្នុង​ចានជ័រ ឬ​ស្បោង​ប្លា​ស្ទិ​ក​ពិតជា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ ។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​តៃវ៉ាន់​បាន​រក​ឃើញ​ថា នៅ​ពេល​សីតុណ្ហភាព​អាហារ​ក្តៅ​ខ្លាំង​នោះ ចានជ័រ​ឬ​ស្បោង​ប្លា​ស្ទិ​ក​បញ្ចេញ​បរិមាណ​សារធាតុ​មេ​ឡា​មីន​កាន់តែ​ច្រើន​ឡើង ។ បន្ទាប់​មក​សារធាតុ​នេះ​បាន​រលាយ​ចូល​ក្នុង​អាហារ​បណ្តាល​ឱ្យ​អាហារ​មាន​ជាតិពុល និង​បង្កើន​ហានិភ័យ​កើត​មាន​ក្រួស​ក្នុង​តម្រងនោម ។

នៅ​ក្នុង​ការ​ពិសោធ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បែងចែក​មនុស្ស​ជា​២​ក្រុម ដោយ​ក្រុម​A ទទួលទាន​មី​ស៊ុប​ក្តៅ​ៗ​ប្រើ​ដោយ​ចានជ័រ ខណៈ​ក្រុម​B ទទួលទាន​មី​ស៊ុប​ប្រើ​ដោយ​ចាន​សេ​រ៉ា​មិច ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្រុម​ដែល​ទទួលទាន​មី​ស៊ុប​ដោយ​ប្រើ​ចានជ័រ កម្រិត​សារធាតុ​មេ​ឡា​មីន​ក្នុង​ទឹកនោម​កើន​ខ្ពស់​ដល់​៨,៣៥​មីក្រូ​ក្រាម ពោល​គឺ​បន្ទាប់​ពី​ការ​ទទួលទាន​១២​ម៉ោង ។ ចំណែក​ក្រុម B ដែល​ប្រើ​ចាន​សេ​រ៉ា​មិច កម្រិត​សារធាតុ​មេ​ឡា​មីន​ក្នុង​ទឹកនោម​គឺ​មាន​១,៣​មីក្រូ​ក្រាម​ប៉ុណ្ណោះ ។

វេជ្ជបណ្ឌិត Chia-Fang Wu អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Kaohsiung កោះ​តៃវ៉ាន់​បាន​ថ្លែង​ថា សម្ភារ​ផ្ទះបាយ (​ចាន កែវ ស្លាបព្រា សម កាំបិត ចង្កឹះ​...) ដែល​មាន​សារធាតុ​មេ​ឡា​មីន​អាច​បញ្ចេញ​នូវ​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រើ​ដាក់​អាហារ ឬ​ទឹក​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង ។ លោក​បន្ត​ថា ទាំង​អាហារ​ដែល​ក្តៅ​ខ្លាំង និង​ទាំង​អាហារ​ដែល​មាន​ជាតិ​អាស៊ីត​ច្រើន គឺ​សុទ្ធតែ​អាច​ជំរុញ​ឱ្យ​សារធាតុ​មេ​ឡា​មីន​សាយភាយ​ខ្លាំង​ឡើង ធ្វើ​ឱ្យ​អាហារ​មាន​ជាតិពុល ។

ការ​សិក្សា​ពិសោធ​លើ​សត្វ​ពី​ជាតិពុល​របស់​សារធាតុ​មេ​ឡា​មីន​ចង្អុលបង្ហាញ​ថា ការ​ទទួលទាន​សារធាតុ​នេះ​អាច​បណ្តាល​ឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម ខួច​ក្រលៀន និង​កើត​មហារីក ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០០៨ ក្មេង​តូច​ៗ​នៅ​ប្រទេស​ចិន​៦​នាក់​បាន​ស្លាប់ និង​៥​ម៉ឺន​នាក់​ចូល​មន្ទីរពេទ្យ ដោយសារ​ពុល​ទឹកដោះគោ​កំប៉ុង​ដែល​មាន​ដាក់​សារធាតុ​មេ​ឡា​មីន​ច្រើន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 57 នាក់
  Flag Counter
Flag Counter