ទទួលទានត្រី ជួយបង្កើនគុណភាព មេជីវិតបុរស
|
September 07, 2015 (08:29:15)
|
[ 1623 ] |
|
|
|
|
ត្រី(Fish) ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាប្រភពជាតិខ្លាញ់អូមេហ្គា-៣ (Omega-3) ដែលជាជាតិខ្លាញ់ល្អបំផុតចំពោះសុខភាព។ ហើយនៅពេលថ្មីៗនេះ អ្នកជំនាញផ្នែកសុខភាព បានឲ្យដឹងថា បុរសទាំងឡាយ ប្រសិន បើចង់ឲ្យមេជីវិត(ស្ពែម) រឹងមាំនិងមានគុណភាពល្អ អ្នកគួរទទួលទានត្រីឲ្យបានច្រើន។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអ៊ីល្លីណយស៍ (University of Illinois) បានឲ្យដឹងថា មូលហេតុគឺជាតិខ្លាញ់អូមេហ្គា-៣ មានការពាក់ព័ន្ធនឹងរូបរាងមេជីវិត។
លោកទីម៉ូធី អាប់បុតត៍ (Timothy Abbott) ជាសហអ្នកនិពន្ធមួយរូបនៃការសិក្សានេះ បាននិយាយថា តាមធម្មតា មេជីវិត (ស្ពែម) មានក្បាល រាងដូចមួក ដែលគេហៅថា “អាក្រូសូម” (Acrosome)។ ហើយអង់ហ្ស៊ីម នៅត្រង់ផ្នែកក្បាល មានតួនាទីជ្រែកចូលទៅក្នុងស៊ុត ដើម្បីបង្ករកំណើត។ អង់ហ្ស៊ីមទាំងនោះ ត្រូវការជាតិខ្លាញ់អូមេហ្គា-៣ ដើម្បីលូតលាស់ ធ្វើឲ្យក្បាលមេជីវិត កាន់តែស្រួច និងមានខ្លួនកាន់តែវែង។ ផ្ទុយទៅវិញ នៅពេលដែលវាទទួលបានជាតិអាស៊ីដ ខ្លាញ់អូមេហ្គា-៣ មិនគ្រប់គ្រាន់ ធ្វើឲ្យរូបរាងរបស់មេជីវិត លូតលាស់មិនបានល្អ និងធ្វើការមិនបានពេញលេញនោះឡើយ។ ម្យ៉ាងទៀត ក្រុមអ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើមធ្វើការសិក្សា លើមេជីវិត របស់បុរស បន្ទាប់ពីរកឃើញថា សត្វកណ្តុរ ដែលមានជាតិអាស៊ីដខ្លាញ់ មិនគ្រប់គ្រាន់ ធ្វើឲ្យគុណភាពមេជីវិតថយចុះ តែនៅពេលគេបន្ថែមសារធាតុខ្លាញ់អូមេហ្គា -៣ ចូលទៅក្នុងអាហារ មេជីវិតរបស់សត្វកណ្តុរទាំងនោះ ត្រឡប់មកជាមានគុណភាពល្អវិញ។
រីឯការសិក្សាមួយទៀត ដែលធ្វើឡើង ដោយសកលវិទ្យាល័យ ហារវ៉ាដ (Harvard University) បានឲ្យដឹងថា កង្វះជីវជាតិ អាចធ្វើឲ្យគុណភាពមេជីវិត ថយចុះដូចគ្នាទៅនឹងអ្នកដែលទទួលទានអាហារ ដែលមានជាតិខ្លាញ់ច្រើនផងដែរ។ ដូចនេះ ប្រការល្អបំផុត គឺអ្នកត្រូវទទួលទានត្រី ឲ្យបានច្រើន ដូចជា ត្រីសាលម៉ន ឬ ត្រីធូណា ជាដើម បូករួមជាមួយនឹងអាហារផ្សេងៗទៀត ដូចជាស៊ុត ទឹកដោះគោ សណ្តែក គ្រាប់ធញ្ញជាតិ ផ្លែឈើពពួកបឺររី ដំឡូងជ្វា ឬ ប្រូកខូលី និងបន្លែបៃតងនានា។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|