វិធីកាត់បន្ថយ ជាតិខ្លាញ់ ដែលលើសក្នុងខ្លួន
|
September 04, 2015 (10:39:01)
|
[ 1648 ] |
|
|
|
|
ធាត់ពេកមិនស្អាត ហើយថែមទាំងមានសុខភាពមិនសូវមាំមួនដូចគេអ្នកមានរាងស្វែលទេ ដូច្នេះ លោកអ្នកដែលមានទម្ងន់លើស និងសម្បូរជាតិខ្លាញ់ គួរតែវិធីកម្ចាត់ហើយ។ ការហាត់ប្រាណតែមួយមុខ មិនអាចសម្រកជាតិខ្លាញ់បានទេ ដូច្នេះ សូមលោកអ្នកសាកល្បងវិធីសាស្ត្រងាយៗជាមួយយើងខ្ញុំតែម្ដងទៅ។
- វិធីទី 1៖
លោកអ្នកអាចបន្ថែមអត្រាមេតាបូលីស និងកាត់បន្ថយជាតិខ្លាញ់ក្នុងសារពាង្គកាយដោយគ្រាន់តែផឹកទឹកក្រូចឆ្មារទឹកឃ្មុំជារៀងរាល់ព្រឹក ឬអាចផឹកបន្ថែមនៅពេលយប់មុនចូលគេង។ អ្វីដែលលោកអ្នកត្រូវប្រើគឺ ទឹកស្អាតមួយកែវ ទឹកក្រូចឆ្មារ 2 ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ។ គ្រាន់តែចាក់ទឹកក្រូចឆ្មារ និងទឹកឃ្មុំចូលក្នុងកែវទឹក កូរឱ្យសព្វ ហើយផឹកពេលព្រឹកពោះទទេ។ សូមផឹកវាជាប្រចាំជារៀងរាល់ព្រឹក។ លោកអ្នកនឹងស្រកទម្ងន់ប្រហែលជា 4 គីឡូក្រាមក្នុងរយៈពេល 2 សប្ដាហ៍។
- វិធីទី 2៖
ផឹកតែអ៊ូឡុងមុនពេលហាត់ប្រាណប្រហែល 30 ទៅ 60 នាទី។ លោកអ្នកក៏អាចផឹកតែនេះនៅពេលរសៀលដើម្បីបង្កើនថាមពល និងទប់ស្កាត់មិនឱ្យឃ្លានចំណីផ្អែមៗផ្ដេសផ្ដាសខុសពេល។
- វិធីទី 3៖
លោកអ្នកអាចយកខ្ញីមកឈុងជាតែទទួលទានដើម្បីឱ្យភាពក្ដៅរបស់ខ្ញីចូលទៅដុតកំឡោចជាតិខ្លាញ់ក្នុងសារពាង្គកាយ។ ដើម្បីធ្វើតែខ្ញី លោកអ្នកត្រូវមានម្សៅខ្ញីកន្លះស្លាបព្រាកាហ្វេ ទឹកមួយពែង ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ (ដាក់ក៏បាន មិនដាក់ក៏បាន)។ ដាំទឹកឱ្យពុះ ថែមម្សៅខ្ញី រួចថែមទឹកឃ្មុំ ហើយកូរឱ្យសព្វ រួចផឹក។ មួយវិញទៀត លោកអ្នកក៏អាចយកខ្ញីស្រស់ប្រហែល 2 ស.ម មកទំពារមុនពេលទទួលទានអាហារក៏បាន៕
យើងខ្ញុំសង្ឃឹមថារូបមន្ដធម្មជាតិខាងលើនេះប្រាកដជាជួយលោកអ្នកកម្ចាត់ជាតិខ្លាញ់ក្នុងខ្លួនបានជាមិនខានឡើយ។ បើសិនជាលោកអ្នកមានរូបមន្ដអ្វីផ្សេងទៀត កុំភ្លេចចែករំលែកនៅទីនេះ!
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|