ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អនុញ្ញាតិឲ្យដាក់ទណ្ឌកម្មថ្មីលើអ្នកវាយប្រហារតាមអ៊ិនធឺណិត
|
April 03, 2015 (06:09:35)
|
[ 1502 ] |
|
|
|
|
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អនុញ្ញាតិឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី កាលពីថ្ងៃពុធលើអ្នកវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត ជាចំណាត់ការមួយដែលមានគោលបំណងសំខាន់ ដាក់ទណ្ឌកម្មដល់បុគ្គលបរទេស និងក្រុមហ៊ុនដែលកាន់កាប់ដោយរដ្ឋ ដែលបានវាយប្រហារក្រុមហ៊ុនពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ទំនិញសំខាន់ៗរបស់អាមេរិក។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍នៅពេលដែលលោក បានចុះហត្ថលេខាលើបញ្ជារបស់ប្រធានាធិបតី ដែលអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម ហើយនិយាយថា ការគំរាមកំហែងប្រព័ន្ធអ៊ិនធឺណិត បានបណ្តាលឲ្យមាន ការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីមិនបានផ្តល់សេចក្តីលម្អិតអំពីទណ្ឌកម្មអ្វីដែលនឹងត្រូវដាក់នោះទេ។
បញ្ជារបស់ប្រធានាធិបតីអូបាម៉ាបានប្រាប់ឲ្យដឹងថា ការដាក់ទណ្ឌកម្មសំដៅលើក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដែលមានភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ប្រព័ន្ធកុំព្យូទ័រសហរដ្ឋអាមេរិក ដូចជាប្រព័ន្ធកុំព្យូទ័រនៅធនាគារ ក្រុមហ៊ុនពាណិជ្ជកម្មសំខាន់ៗនិងរោងចក្រថាមពលអគ្គីសនី ឬការលួចឯកសារសម្ងាត់ពាណិជ្ជកម្មនិងព័ត៌មានរបស់អ្នកប្រើប្រាស់ទំនិញ។
ក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនពាណិជ្ជកម្មសហរដ្ឋអាមេរិកបានទទួលរងការ វាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតរួមមានការចូលលួចលេខកាតក្រេឌីត (Credit Cards) របស់អតិថិជនរាប់លាននាក់នៅក្រុមហ៊ុនធានារ៉ាប់រងសុខភាពសំខាន់ៗ ហាងលក់គ្រឿងកុំព្យូទ័រហើយនិងហាងលក់សម្លៀកបំពាក់។
នៅក្នុងការផ្សាយតាមប្រព័ន្ធអ៊ិនធឺណិតដែលបានចេញផ្សាយដោយសេតវិមាន លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា ក្រុមអ្នកលួចចូលវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតរបស់អ៊ីរ៉ង់បានវាយប្រហារធនាគារសហរដ្ឋអាមេរិក ហើយការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតមួយដែលធ្វើឡើងដោយកូរ៉េខាងជើងបានវាយប្រហារលើក្រុមហ៊ុន Sony Pictures ដែលបានបំផ្លាញទិន្នន័យហើយនិងឲ្យជាប់គាំងម៉ាស៊ីនកុំព្យូទ័ររាប់ពាន់គ្រឿង៕
ប្រភពពី៖ yolprom
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|