. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទំនាយ​ ៣០​បែប ​ដែល​អ្នក​តែង​សុបិន​ឃើញ ​បញ្ជាក់​ពី​អ្វីខ្លះ?
August 16, 2015 (03:52:55) [ 1618 ]
 
 
មនុស្សរស់នៅក្នុងពិភពលោកយើងនេះ តែងតែមានសេចក្ដីស្រមៃ រៀងៗខ្លួន។​ មិនតែប៉ុណ្ណោះពួកគេតែងតែគិត និងចង់សំរេចនូវសេចក្ដីស្រមៃរបស់ខ្លួន ទើបបណ្ដាលអោយមានជាសុបិន នៅពេលរាត្រី។ សុបិនតែងតែមានសភាពខុសៗគ្នា ជាច្រើនដូចខាងក្រោមនេះ ៖

១-សុបិន​ឃើញ​ឈាម
-​សុបិន​ឃើញ​ថា​សម្លាប់​គ្នា រហូត​ហូរ​ឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវ​គេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។
*​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការ​ផ្សងព្រេង​អ្វីមួយ​។
-​សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាង​កាយ​ខ្លួនឯង​។
*​ទំនាយ​បញ្ជាក់​ថា នឹង​អស់​គ្រោះ​ឬ​បាន​ទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។
-​សុបិន​ឃើញ​ថា​បាន​បរិភោគ​ឈាម​សត្វ​។
*​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។

២-សុបិន​ឃើញ​ខ្មោច ប្រេត ឬ​បិសាច​មក​លង​ក្នុង​សុបិន​
*​ទំនាយ​បញ្ជាក់​ថា​នឹង​អស់​គ្រោះ ហើយ​មានជោគ​សំណាង​ពី​ការ​ផ្សងសំណាង​ឬ​មាន​លាភ​សំណាង​អ្វីមួយ​ឈាន​ចូល​មក​។

៣-សុបិន​ឃើញ​មនុស្ស​ស្លាប់
* ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ជោគ​លាភ​ពី​ការ​ជួញដូរ​ឬ​តួនាទី​ការងារ​អ្វីមួយ​។​បើសិន​ក្នុង​សុបិន​ឃើញ​ថា​មនុស្ស​ស្លាប់​មានទឹក​លឿង​ៗ​និង​ដង្កូវ​ចោះ​ផង​សុបិន​នោះ​នឹង​មានជោគ​សំណាង​ខ្ពស់​ទ្វេ​ដង​ឡើង​ថែម​ទៀត​។

៤-​សុបិន​ថា​មាន​ផ្ទៃពោះ
*​ទំនាយ​បញ្ជាក់​ថា អ្នក​អាច​នឹង​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​ពី​នរណា​ម្នាក់ ហើយ​ការ​សម្រេចចិត្ត​នោះ​តែង​ផ្តល់​ផល​ល្អ​ដល់​អ្នកផង​។

៥-សុបិន​ថា​ព​ក្មេង
*​ទំនាយ​បញ្ជាក់​ថា​អ្នក​ដែល​នៅ​លីវ​នឹង​បាន​គូ ចំណែក​អ្នក​ដែល​មាន​គូ​នឹង​បាន​បុត្រ​។

៦-​សុបិន​ឃើញ​ក្មេង
*​ទំនាយ​បញ្ជាក់​ថាបើ​សុបិន​ឃើញ​ទារក ស​ថ្លោស​នោះ​នឹង​ប្រាប់​ហេតុ​ឱ្យ​ដឹង​ថា​អ្នក​នឹង​បាន​លាភ​ជា​ប្រាក់​កាស​ឬ​បាន​បុត្រ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

៧-សុបិន​ឃើញ​បី​ក្មេង
*​ទំនាយ​បញ្ជាក់​ថាបើ​សុបិន​ឃើញ​បី​ក្មេង​តាម​ចាស់​បុរាណ​ថា អ្នក​នឹង​បាន​ទទួល​លាភ​ឬ​អាច​បាន​បុត្រ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​(​បើ​មាន​គូគ្រង​)​។

៨-សុបិន​ឃើញ​កាំភ្លើង ឬ​សុបិន​ថា​បាញ់កាំភ្លើង​ឬ​បានឮ​សំឡេង​គួរ​ឱ្យ​ភ័យ​ខ្លាច​
*​ទំនាយ​បញ្ជាក់​ថា​ស្ត្រី​នឹង​បាន​ជួប​គូព្រេង ប៉ុន្តែ​បើ​បុរស​នឹង​មាន​វាសនា​ប្រសើរ​ឡើង​។

៩-សុបិន​ឃើញ​អណ្តើក​ឬ​បាន​ចាប់​អណ្តើក​ឬ​កន្ធាយ​ទឹក
* ទំនាយ​បញ្ជាក់​ថា នឹង​បាន​ជោគ​លាភ​ពី​សត្វ​ជើង​៤​ឬ​ជើង​២​ក្នុង​រយ​:​ពេល​មិនយូរ​ទៀត​។

១០-សុបិន​ឃើញ​ត្រី សុបិន​ថា​បាន​ចាប់​ត្រី ចិញ្ចឹម​ត្រី និង​ឃើញ​ត្រី​កំពុង​ហែល
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ជោគ​លាភ​ឬ​ទទួល​អំណោយ​ជា​របស់របរ​។​ក្រៅពី នេះ​នឹង​បាន​ទទួល​ការងារ​ប្រសើរ​ឡើង​ថែម​ទៀត​។

១១-សុ​បិ​ន្ត​ឃើញ​តុកកែ
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ដំណឹង​ល្អ​ពី​ការងារ​ឬ​លាភ​ពី​ការ​ផ្សងសំណាង​បន្តិចបន្តួច​ណាមួយ​។

១២-សុបិន​ឃើញ​សត្វ​ពស់
-​សុបិន​ឃើញ​ពស់​រឹត​ឬ​វារ​មក​តោង​រុំ​រាង​កាយ
*​ទំនាយ​បញ្ជាក់​ថាបើ​ជា​ស្ត្រី​នៅ​លីវ​នឹង​បាន​ជួប​គូ​។​ទោះបី​យ៉ាងណា​ពេល​សុបិន​ត្រូវ​សង្កេត​មើល​ថាបើ​ពស់​រឹត​ចំណែក​ខាងលើ​រាង​កាយ​ដូច​ជា​រឹត​ក រឹត​ចង្កេះ តាម​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​គូព្រេង​ឋានៈ​ល្អ ឬ​មានយស​ស័ក្តិ​។​ប៉ុន្តែ​បើ​ករណី​ក្នុង​សុបិន​នោះ​ពស់​រឹត​ទាប​ចុះ​មក​ដល់​ត្រឹម​ជើង​តាម​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​គូព្រេង​យសស័ក្តិ​ទាប ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​គូ​ហើយ​បើ​ក្នុង​សុបិន​នោះ​បាន​ប្រើ​ដៃ​ចាប់ខ្លួន​ពស់​បញ្ជាក់​ថា​នឹង​បាន​លាភ​ជា​បុត្រ​ឬ​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​អ្វីមួយ​។

-​សុបិន​ថា​ពស់​ចឹក
*​ទំនាយ​បញ្ជាក់​ថាស​ត្រូវ​ភេទ​ផ្ទុយ​គ្នា​នឹង​ប៉ង​អាក្រក់​ឬ​បាន​ទទួល​គ្រោះ​ពី​អ្នក​ជិតខាង​។​បើ​ពស់​ចឹក​ចំណែក​ទាប​ចាប់ពី​ចង្កេះ​ចុះ​មក​ក្រោម​នោះ​អាច​កើត​មាន​គ្រោះ​បន្តិចបន្តួច​។​ប៉ុន្តែ​បើ​ពស់​ចឹក​ចាប់ពី​ចង្កេះ​ឡើង​លើ​នឹង​បាន​ទទួល​គ្រោះ​ធំ ឬ​មិន​ដូច្នេះ​ទេ​នឹង​មាន​គ្រោះ​រោគ​ជំងឺ​ឬ​ឧប្បត្តិហេតុ​កើតឡើង​ផង​។

- សុបិន​ថា​ព្យាយាម​រត់គេច​ពី​ពស់​ប៉ុន្តែ​គេច​មិន​រួច
*​ទំនាយ​បញ្ជាក់​ថា អ្នក​នឹង​បាន​គេ​(​បុរស​ឬ​ស្ត្រី​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​) ជា​គូ​ប្តី​ប្រពន្ធ​ជាក់​ជា​ពុំខាន​។

-​សុបិន​ថា​ជួប​ពស់​ហើយ​ប្រយុទ្ធ​ជាមួយ​ដូច​ជា​កាប់​ពស់​ដាច់​ជា​កំណាត់​ៗ ឬ​ទាត់​ធាក់​ទាល់តែ​ពស់​ងាប់​
* ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​ជួប​មនុស្ស​ដែល​ជាទី​ពេញចិត្ត ប៉ុន្តែ​គេ​តែង​ដើរ​រំលង​អ្នក​បាត់​ទៅ​វិញ​។

-​សុបិន​ឃើញ​ថា​ជួប​ពស់​ហើយ​រត់គេច​រក​ប្រាស​អាយូស​ប៉ុន្តែ​ពស់​នៅ​តែ​ដេញ​ជាប់​រហូត​ទាល់តែ​ស្ទុះ​ភ្ញាក់​ឡើង​
*​ទំនាយ​បញ្ជាក់​ថា​អ្នក​កំពុង​ជួប​មនុស្ស​ដែល​ត្រូវចិត្ត ប៉ុន្តែ​អ្នក​មិន​ទាន់​បាន​ត្រៀម​ចិត្ត ។​ចំណែក​គេ​ម្នាក់​នោះ​ក៏​នៅ​តាម​អ្នក​បន្ត​ទៅ​ទៀត​ដែរ​។
-​សុបិន​ឃើញ​ថា​សត្វ​ពស់​កំពុង​រឹត​យ៉ាង​ស្ងៀមស្ងាត់​
* ទំនាយ​បញ្ជាក់​ថា​អ្នក​កំពុង​ជួប​គូព្រេង​ហើយ​កំពុង​កសាង​ទំនាក់ទំនង​ជាមួយ​គេ​ផង​។

១៣-សុបិន​ឃើញ​ដង្កូវ ឬ​មាន​ដង្កូវ​វារ​រងើម​ក្បែរ​ខ្លួន​យើង​ឬ​ឃើញ​ដង្កូវ​ក្នុង​សាកសព​ស្អុយរលួយ
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ការ​ជួញដូរ​ប្រសើរ​ឡើង​។

១៤-សុបិន​ឃើញ​ក្អែប
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជួប​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ដែល​ជា​ព្រាននារី​ផង​។

១៥-សុបិន​ឃើញ​ស្តេច​នាគ
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ទទួល​ការ​រិះគន់​ឬ​ត្រូវ​បាន​ប្រកបការងារ​ច្រើន​ឬ​បាន​ទទួល​ភាព​អយុត្តិធម៌​ណាមួយ​កើតឡើង​។

១៦-សុបិន​ឃើញ​ថា​បាក់​ធ្មេញ
-​សុបិន​ឃើញ​ថា​បាក់​ធ្មេញ​លើ
* ទំនាយ​បញ្ជាក់​ថា​នឹង​មាន​សាច់​ញាត់​មនុស្ស​ចាស់​ខាង​ឪពុក​អាច​បាត់​បង់ជីវិត​។
-​សុបិន​ឃើញ​បាក់​ធ្មេញ​ក្រោម
* ទំនាយ​បញ្ជាក់​ថា​នឹង​មាន​មនុស្ស​ចាស់​ខាង​ម្តាយ​អាច​បាត់​បង់ជីវិត​។
-​សុបិន​ឃើញ​មាន​ធ្មេញ​ដុះ​ឡើង​ថ្មី
*​ទំនាយ​បញ្ជាក់​ថា​នឹង​មាន​មនុស្ស​មក​សុំ​ស្នាក់​នៅ​ដែល​ជា​ប្រផ្នូល​មិនសូវ​ល្អ​ទេ​។

១៧-សុបិន​ឃើញ​ជួប​ក្រពើ​និង​ក្រពើ​ចូល​មក​វាយប្រហារ
*​ទំនាយ​បញ្ជាក់​ថា​នឹង​ជួប​គ្រោះ​ពី​សត្រូវ ឬ​អ្នក​ដែល​ប៉ង​អាក្រក់​ចាំ​ធ្វើបាប​ឬ​លួច​ទ្រព្យសម្បត្តិ​របស់​យើង​។

១៨-សុបិន​ឃើញ​សង្សារ​ចាស់
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​អស់​គ្រោះ​ហើយ​ទទួល​ជោគ​លាភ​ដោយ​មិន​បាន​គិត​ឬ​សង្ឃឹមទុក​កាលពីមុន​មក​។

១៩-សុបិន​ថា​ប្រសូត​បុត្រ
*​ទំនាយ​បញ្ជាក់​ថា​កិច្ច​ការងារ​ដែល​លោក​អ្នក​បាន​គិត​ទុក​នឹង​ទទួល​បាន​ភាព​រលូន​ល្អ​និង​ទទួល​ជោគជ័យ​។​ក្រៅពី​នេះ​បើ​មានការ​រកស៊ី​ជួញដូរ​នឹង​ប្រសើរ​ឡើង​ថែម​ទៀត​។

២០-សុបិន​ឃើញ​មឈូស​ប៉ុន្តែ​មិនឃើញ​សាកសព​ដាក់​ត្រួត​លើ​គ្នា ឬ មាន​មនុស្ស​សែង​មឈូស​កាត់​មក
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ដំណឹង​ល្អ ឬ​លាភ​ពី​ចម្ងាយ​ឬ​មានការ​ផ្លាស់​ប្តូរ​តួនាទី​ការងារ​ប្រសើរ​ឡើង​។

២១-សុ​បិ​ន្ត​ឃើញ​មនុស្ស​មានគភ៌
*​ទំនាយ​បញ្ជាក់​ថាឱ្យ​ប្រយ័ត្ន​មាន​មនុស្ស​កាច់​កុង​ក្នុង​ការ​បណ្តាក់ទុន​ឬ​បើ​ដំណើរ​កិច្ច​ការងារ​នឹង​ខាតដើម​។

២២-សុបិន​ឃើញ​លាមក​ឬ​បាន​ចាប់​កាន់​លាមក​ខ្លួនឯង​ឬ​បន្ទោ​របង់​លាមក
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នោះ​នឹង​មាន​គ្រោះ នឹង​មានរឿង​បាត់​កេរ្តិ៍ឈ្មោះ ឬ​ត្រូវ​មនុស្ស​និន្ទា​ដោយ​និយាយ​បង្កាច់បង្ខូច​។

២៣-សុបិន​ឃើញ​សត្វ​ឆ្មា
* ទំនាយ​បញ្ជាក់​ថា​នឹង​ទទួល​បាន​លាភ​យស​ឬ​ការ​កោតសរសើ​ពី​មនុស្ស​ចាស់​ឬ​អ្នកគ្រប់គ្រង​ឬ​អ្នក​បង្គាប់បញ្ជា​។

២៤-សុបិន​ឃើញ​ព្រះ ព្រះ​ពុទ្ធរូប​ឬ​ព្រះ​បូជា​ផ្សេង​ៗ
*​សុបិន្ត​ឃើញ​ព្រះ
-​សុបិន្ត​ឃើញ​ព្រះ​តូច​ធំ​ឬ​ព្រះ​ដែល​គោរព​បូជា
*​ទំនាយ​បញ្ជាក់​ថា សុបិន​នោះ​កើត​សិរី​មង្គល​ដល់​ខ្លួនឯង ឬ​បាន​ទទួល​ជោគ​លាភរ​ត់ម​កតាម​នៅ​គ្រា​ខាង​មុខ ។
-​សុបិន្ត​ឃើញ​ព្រះព្រហ្ម
*​ទំនាយ​បញ្ជាក់​ថា​ការ​សុបិន​ឃើញ​រូបសំណាក​ព្រះព្រហ្ម ឬ​បាន​គោរព​ក្រាប​សំពះ​បូជា​នោះ​ជា​សុបិន​ដ៏​ល្អ អ្នក​នឹង​បាន​ទទួល​សេចក្តីសុខ​និង​មាន​លាភ​យស​។
- សុបិន​ឃើញ​ព្រះពុទ្ធ​បាត​(​បាតជើង​ព្រះពុទ្ធ​)
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ជោគ​លាភ​ហើយ​បញ្ហា​ការងារ​ដែល​ទទួលខុសត្រូវ​នឹង​មានការ​ចម្រើន​ទៅ​មុខ​ឬ​ត្រូវ​បាន​រំកិល​តំណែង​កាន់តែ​ប្រសើរ​ឡើង​។
-​សុបិន​ឃើញ​ព្រះ​ចេតិយ​ឬ​ព្រះ​ប្រាង្គ​ឬ​ស្តូប​កំពូល​ខ្ពស់​ៗ
*​ទំនាយ​បញ្ជាក់​ថា​នឹង​មាន​ជ័យ​មង្គល​ចំពោះ​ខ្លួនឯង​។​បើជា​មន្ត្រីរាជការ​ឬ​អ្នកធ្វើការ​ក្រុមហ៊ុន​នឹង​បាន​ទទួល​តំណែង​ខ្ពស់​ឡើង​។​បើជា​អ្នកជំនួញ​នឹង​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ក្នុង​ផ្លូវ​ល្អ ប៉ុន្តែ​បញ្ហា​ជោគ​លាភ​ប្រាក់​កាស​មិនសូវ​សម្បូរ​ឡើយ​។

២៥-សុបិន​ឃើញ​លុយ​ខ្លួនឯង
*​ទំនាយ​បញ្ជាក់​ថាបើ​ជា​អ្នក​នៅ​លីវ​នឹង​មាន​គូ ប៉ុន្តែ​បើ​អ្នកមាន​គូ​ហើយនឹង​មាន​បុត្រ ឬ​នឹង​បាន​របស់របរ​ជា​មាសប្រាក់ ឬ​ជោគ​លាភ​ខាង​ការ​ផ្សងសំណាង​អ្វីមួយ​។

២៦-សុបិន​ថា​កាត់សក់
*​ទំនាយ​បញ្ជាក់​ថា​កំពុង​អស់​គ្រោះ នឹង​ឈ្នះ​រឿង​ក្តី អាការ​:​ឈឺ​ថ្កាត់​នឹង​ធូរស្រាល​ចុះ​។

២៧-សុបិន​ឃើញ​សុដន់
- សុបិន​ឃើញ​សុដន់​ស្ត្រី​ឬ​បាន​ចាប់​ស្ទាបអង្អែល
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ទទួល​ជោគ​លាភ បាន​ទទួល​ប្រាក់​កាស​ដែល​ជាទី​ពេញចិត្ត​។
- សុបិន​ឃើញ​ថា​ទារក​កំពុង​បៅដោះ
*​ទំនាយ​បញ្ជាក់​ថា​នឹង​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត មានការ​ឈឺ​ថ្កាត់ ឬ​បាត់បង់​ប្រាក់​កាស​។

២៨-សុបិន​ឃើញ​សត្វ​ឈ្លើង​ឬ​សុបិន​ឃើញ​ឈ្លើង​តោង​តាម​រាង​កាយ​រហូត​ទាល់តែ​ស្រែក​ឱ្យ​គេ​ជួយ​ក្នុង​សុបិន
*​ទំនាយ​បញ្ជាក់​ថាបើ​ជា​អ្នក​នៅ​លីវ​នឹង​ជួប​គូ​ដែល​ជា​មេម៉ាយ​ឬ​ពោះម៉ាយ​ឬ​បាន​ទទួល​ជោគ​លាភ​ពី​មនុស្ស​ភេទ​ផ្ទុយ​គ្នា​។

២៩-សុបិន​ថា​យំ
ទំនាយ​បញ្ជាក់​ថា​របស់​ដែល​បាត់​នឹង​បាន​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឬ​មិន​ដូច្នេះ​នឹង​បាន​ទទួល​ជោគ​លាភ​ហួស​ពី​ការ​ស្មាន​ទុក​។

៣០-សិ​បិ​ន​ឃើញ​ដំរី
-​សុបិន​ឃើញ​ហ្វូង​ដំរី
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ការ​គាំទ្រ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​មនុស្ស​។
-​សុបិន​ឃើញ​ភ្លុក​ដំរី​ជា​គូ​ឬ​បាន​ចាប់​កាន់​ភ្លុក​ដំរី
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជោគ​លាភ​យ៉ាង​ធំដុំ​។​បើជា​អ្នក​ជួញដូរ​នឹង​មានការ​លក់ដូរ​ដាច់​មាន​ផល​ចំណូល​ច្រើន ប៉ុន្តែ​បើ​ធ្វើការ​ឬ​បំពេញការងារ​រាជការ​នឹង​មាន​មនុស្ស​នាំ​ជោគ​លាភ​មក​ឱ្យ​ឬ​បាន​ទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​អ្វីមួយ​។
- ដំរី​រត់​ត្រឹក​ៗ
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ជោគ​លាភ​ពី​មនុស្ស​ចាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។
-​សុបិន​ឃើញ​ជិះ​ដំរី​ឬ​បាន​ស្ទាបអង្អែល​ខ្លួន​ដំរី
*​ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ទទួល​ដំណឹង​ល្អ​ពី​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ឬ​ការ​ធ្វើ​ដំណើរ​ទទួល​សំណាង​អ្វីមួយ​។
-​សុបិន​ធ្លាក់​ពីលើ​ដំរី​ឬ​ជិះ​ដំរីចុះប្រេង
*​ទំនាយ​បញ្ជាក់​ថា​អ្នក​នឹង​បាន​ទទួល​គ្រោះ​ឬ​ការ​ប៉ង​អាក្រក់​ណាមួយ​ពី​សត្រូវ​ដែល​ខ្លាំង​ជាង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 36 នាក់
  Flag Counter
Flag Counter