Microsoft បញ្ចេញកូន កុំព្យូទ័រថេប្លេត Surface Pro 3 តម្លៃទាបដើម្បីប្រជែងជាមួយ iPad និង Macbook របស់ Apple
|
April 03, 2015 (06:06:47)
|
[ 1477 ] |
|
|
|
|
ក្រុមហ៊ុន Microsoft បានបញ្ចេញកូនកុំព្យូទ័រថេប្លេតកំណែថ្មីតម្លៃទាបរបស់ខ្លួនគឺ Surface Pro 3 ក្នុងបំណងធ្វើការទាក់ទាញដល់សិស្សនិស្សិត និង គ្រួសារដែលរិះថាំថវិកា។ នេះបើតាមវេបសាយដេលីមែលកាលពីថ្ងៃទី ៣១ ខែមីនា។
Surface Pro 3 ថ្មីនេះមានអេក្រង់តូចជាងមុនបន្តិចគឺ ១០.៨ អ៊ីញ ប៉ុន្តែនឹងដំណើរការលើកំណែថ្មី Window ពេញ លេញតែម្តង។ ក្រុមហ៊ុន Microsoft សង្ឃឹមថាខ្លួននឹងអាចជំនួសកុំព្យូទ័រយួរដៃទូទៅសម្រាប់អ្នកទិញជាច្រើន ហើយនឹងជួយទប់ទល់នឹង iPad និង កុំព្យូទ័រយួរដៃ Macbook របស់ក្រុមហ៊ុន Apple។
លោក Panos Panay តំណាង Microsoft បាននិយាយថា "ខណៈដែលយើងបានគ្រោងរៀបចំការបន្ថែមបន្ទាប់ទៀតដល់គ្រួសារ Surface រាល់សំណួរនានាចំពោះចម្លើយសម្រាប់អតិថិជនរបស់យើងបានក្លាយជាសាមញ្ញ។ តើយើងនឹងផលិតផលិតផលអ្វីដើម្បីធ្វើឲ្យប្រាកដថា យើងអាចទាញយកអត្ថប្រយោជន៍អស់ពីលទ្ធភាពពីអ្វីដែលយើងបានបង្កើតក្នុង Surface Pro 3 ដែលអាចរកបានចំពោះមនុស្សជាច្រើននោះ? យើងបានចាប់ផ្តើមជាមួយនឹងអ្វីដែលយើងមានភាពល្បីល្បាញខាងនោះ នោះគឺថេប្លេតដ៏អស្ចារ្យមួយ ដែលអាចបំពេញមុខងារជាកុំព្យូទ័រយួរដៃ, សមត្ថភាពធ្វើឲ្យដំណើរ ការរាល់កម្មវិធី Window ទាំងអស់ រួមទាំងកម្មវិធី Office ពេញលេញ និង បទពិសោធន៍ប្រើប្រាស់ប៊ិក ដែលនឹងធ្វើឲ្យ Surface មានលក្ខណៈពិសេសដាច់ពីគេ"។
ថេប្លេតថ្មីនេះមានតម្លៃ ៤៩៩ ដុល្លារ ហើយចំពោះថេប្លេតដែលអាចផ្ទុកទិន្នន័យបានច្រើនជាងនេះនឹងមានតម្លៃ ៥៩៩ ដុល្លារ។ ចំពោះ Keyboard ខាងក្រៅ ដែលជាលក្ខណៈពិសេសមួយទៀតរបស់ Surface នឹងមានតម្លៃ ១២៩ ដុល្លារបន្ថែមទៀត ខណៈដែលប៊ិក Stylus វិញនឹងលក់ក្នុងតម្លៃ ៤៩ ដុល្លារ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|