ទាយអត្តចរិតតាមរយៈ ថ្ងែ ខែ ឆ្នាំកំណើត
|
June 21, 2015 (12:33:48)
|
[ 1466 ] |
|
|
|
|
សូមយកថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកមកបូកបញ្ចូលគ្នារហូតឲ្យក្លាយជាលេខតែមួយខ្ទង់។ ឧទាហរណ៍: អ្នកកើតថ្ងៃ ទី ២២ មករា ១៩៨៨ បើគិតតែលេខ : ២២-១-១៩៨៨ ហើយបន្ទាប់មកយកវាមកបូកបញ្ចូលគ្នាគឺ: ២+២+១+១+៩+៨+៨=៣១ ចុងក្រោយយកវាមកបូកបន្តទៀត: ៣+១=៤ ចម្លើយគឺលេខ ៤ ដូច្នេះ សូមមើលចម្លើយលេខ ៤ នៅខាងក្រោមនេះ នោះប្រិយមិត្តនឹងដឹងពីអត្តចរិករបស់ខ្លួន។
លេខ ១ : អ្នកជាមនុស្សដែលហ៊ានស៊ី ហ៊ានសង ហ៊ាននិយាយ ហ៊ានធ្វើ ហើយក៏មិនចេះខ្លាចការរស់នៅតែម្នាក់ឯងជាពិសេសអ្នកក៏ជាមនុស្សមានភាពជឿជាក់លើខ្លួនឯងជាទីបំផុត។
លេខ ២ : អ្នកជាប្រភេទមនុស្សដែលមានការអធ្យាស្រ័យល្អទៅលើមនុស្សជុំវិញខ្លួន ហើយអាចចុះសម្រុងជាមួយមនុស្សបានគ្រប់ប្រភេទ ជាពិសេសអ្នកណាដែលបានជួបអ្នកហើយតែងចាំអ្នកឥតភ្លេច ប៉ុន្តែក៏គួរតែប្រយ័ត្នខ្លួនឲ្យស្រួលបួលផងដែរ ព្រោះលេខនេះច្រើនតែខកចិត្តរឿងស្នហា។
លេខ ៣ : អ្នកជាមនុស្សដែលពូកែស្រមើស្រមៃ មានអារម្មណ៍សិល្បះក្នុងខ្លួនចូលចិត្តការស្លៀកពាក់តាមចំណូលចិត្តរបស់ខ្លួន។ ហើយអ្នកមានចិត្តដែលងាយប៉ះទង្គិចជាមួយសំដីអ្នកដទៃ ជាពិសេសអ្នកជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ចំណុចនេះហើយធ្វើឲ្យអ្នកមានរឿងនិយាយជាច្រើន។
លេខ ៤ : អ្នកជាមនុស្សដែលធ្វើអី្វមួយចេះគិតមុខ គិតក្រោយ មានគោលដៅច្បាស់លាស់ ពិសេសអ្វីដែលមិនប្រាកដ អ្នកក៏មិនធ្វើវាឲ្យនាំតែហត់ដែរ។ ម្យ៉ាងទៀត អ្នកក៏ជាប្រភេទមនុស្សដែលចូលចិត្តជួយយកអាសារអ្នកដទៃ ដោយស្មោះត្រង់អស់ពីចិត្តទៀតផង។
លេខ ៥ : អ្នកជាប្រភេទមនុស្សដែលសម្បូរទៅដោយគំនិតច្នៃប្រឌិតថ្មីៗជានិច្ចរូមផ្សំនឺងការជួយយកអាសាររបស់អ្នកធ្វើឲ្យមហាជន ដែលនៅជុំវិញអ្នកមានការចាប់អារម្មណ៍ និងភ្ងាក់ផ្អើលនូវទង្វើរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សដែលស្រលាញ់សេរីភាពលើសអ្វីៗទាំងអស់ផងដែរ។
លេខ ៦ : អ្នកជាប្រភេទមនុស្សដែលផ្តល់កំលាំងចិត្ត និងបង្កើតកម្លាំងរុញច្រានចិត្តឲ្យអ្នកឯទៀតទៅលើអ្វីដែលគេបានធ្វើ បើអ្នកណាម្នាក់ទទួលជោគជ័យអ្នក គឺជាមនុស្សដំបូង ដែលចូលចិត្តសំដែងក្តីអបអរនឹងគេ។ ជាពិសេសពេលអ្នកធំទ្បើង អ្នកនឹងក្លាយទៅជាឪពុកម្តាយ ដ៏ល្អមួយរូប។
លេខ ៧ : អ្នកជាមនុស្សដែលមានភាពវៃឆ្លាតនិងរហ័សរហួន អាចវិភាគ និងយល់ពីហេតុការបានគ្រប់ពេល។ ដោយសារតែហេតុនេះហើយទើបធ្វើឲ្យលោកអ្នកក្លាយជាមនុស្សដែលពូកែខាងស្រាវជ្រាវ។
លេខ ៨ : អ្នកជាមនុស្សដែលកើតមក គឺពោរពេញទៅដោយមហិច្ចតាខ្ពស់មានភាពរឹងមាំជានិច្ច និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ជាប់ខ្លួនជានិច្ច។
លេខ ៩ : អ្នកជាប្រភេទមនុស្ស ដែលមានចិត្តទូលាយ ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែអ្វីដែលអ្នកធ្វើមិនចង់ល្បី ឬចង់លេចធ្លោទេ គឺអ្នកធ្វើព្រោះតែអ្នកចូលចិត្តមនុស្សគ្រប់គ្នា ហើយពួកគេក៏ចូលចិត្តអ្នកផងដែរ ប៉ុន្តែអ្នកមិនចូលចិត្តសេពគប់ពួកក្រុមអន្ធពាលនោះទេ។ ជាពិសេសជាងនេះទៅទៀតអ្នកជាមនុស្សដែលចូលចិត្តការធ្វើដំណើរកំសាន្តឆ្ងាយៗ ដើម្បីបានស្គាល់មនុស្សច្រើនថែមទៀតផង។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|