វត្តមានម៉ាស៊ីនស្កេនវេជ្ជសាស្ត្រ MRI ជំនាន់ថ្មី សមត្ថភាពកាន់តែខ្លាំងជាងមុន មកដល់កម្ពុជា
|
March 26, 2015 (14:00:23)
|
[ 1508 ] |
|
|
|
|
ភ្នំពេញ: នៅពេលថ្មីៗនេះ ម៉ាស៊ីនស្កេនវេជ្ជសាស្ត្រ MRI ដ៏ទំនើបលំដាប់ពិភពលោក បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជា នូវសេវាជឿនលឿន ដូចបណ្ដាប្រទេសអភិវឌ្ឍក្នុងលោក និងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាជនកម្ពុជា លើវិស័យសុខាភិបាលផងដែរ។
លោក សំ ទេត្រា នាយកក្រុមហ៊ុន MEES ដែលជាអ្នកនាំចូលមកនូវឧបករណ៍វេជ្ជសាស្ត្រមកចែកចាយនៅកម្ពុជា។ លោកបានរៀបរាប់ពីជំនាន់របស់ម៉ាស៊ីនវិភាគរូបភាពវេជ្ជសាស្ត្រទាំងនេះថា ដំបូងឡើយ គេធ្វើរោគវិនិច្ឆ័យ តាមរយៈសាកសួរអ្នកជំងឺ ហើយធ្វើការសន្និដ្ឋាន បន្ទាប់មកការវិវឌ្ឍន៍ក៏មានចាប់ផ្ដើមម៉ាស៊ីន Radio X'ray ដែលវាអាចថតមើលឃើញឆ្អឹងតែ១មុខប៉ុណ្ណោះ ដូច្នេះក្រោយមកទៀតក៏មានម៉ាស៊ីន Scan Tomography (CT) ដែលអាចមើលបានទាំងអស់ គ្រាន់តែវាប្រើវិទ្យុសកម្មភាព ដែលអាចប៉ះពាល់សុខភាព ពិសេសសម្រាប់អ្នកមានផ្ទៃពោះ គឺមិនឆ្លុះបានឃើញឡើយ។
លោកបានបន្តថា ឧបករណ៍ Scan ដែលគ្លីនិកសម្ភពបញ្ញា បាននាំចូលមកនេះ ជាផលិតផលរបស់ក្រុមហ៊ុន HITACHI ប្រភេទចុងក្រោយបង្អស់ MRI (Magnetic resonance imaging) ដែលឈ្មោះថា AIRIS Vento LT ដែលវាអាចមានសមត្ថភាព ឆ្លុះ និង ថតរូបភាពបានច្បាស់លាស់ ស៊ីជម្រៅ ងាយស្រួលធ្វើរោគវិនិច្ឆ័យ។
លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាលម៉ែត្រ ជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រ នៃសាកល វិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និង ជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រ នៃគ្លីនិកសម្ភពបញ្ញា បានឲ្យដឹងថា ម៉ាស៊ីននេះ មានអាចមានសមត្ថភាព ថតពីក្បាលដល់ចុងជើង ជាម៉ាស៊ីនមិនប្រើកាំរស្មីអ៊ិច។
ដូច្នេះមិនប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺឡើយ។ ពិសេស គឺវាមានលក្ខណៈបើកចំហ មិនគ្របជិត ដូចម៉ាស៊ីនជំនាន់មុនៗឡើយ ដែលអាចឲ្យអ្នកជំងឺមិនមានអារម្មណ៍ភ័យខ្លាច ហើយអាចអនុញ្ញាតឲ្យសាច់ញាតិចូលកំដរបានពេលកំពុងស្កេនទៀតផង។
ម៉ាស៊ីននេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ទូទាំងពិភពលោក ហើយជាម៉ាស៊ីនដែលគ្រូពេទ្យត្រូវការជាចាំបាច់។ ម៉ាស៊ីននេះផ្ដល់លទ្ធផលនៃឆ្លុះ ធ្វើឲ្យងាយស្រួល ដល់គ្រូពេទ្យវះកាត់ណាស់។
លោកសាស្ត្រាចារ្យបាន ឧទាហរណ៍ថា "ស្ទះសរសៃឈាមខួរក្បាល ដែលម៉ាស៊ីនជំនាន់មុនៗ មិនអាចឆ្លុះឃើញ ៦ម៉ោងឡើយ ប៉ុន្តែ MRI អាចមើលឃើញរយៈពេល ៦ម៉ោងមុន ដែលធ្វើឲ្យគ្រូពេទ្យងាយស្រួលក្នុងការជួយសង្គ្រោះទាន់ពេលវេលា"។
លោកបានបន្ថែមថា "មានឧបករណ៍ហើយ គ្មានធនធានមនុស្សមានសមត្ថភាពគ្រប់គ្រាន់ នោះបញ្ហាហើយ ប៉ុន្តែសម្រាប់គ្លីនិករបស់លោក រួមទាំង លោកផ្ទាល់សុទ្ធតែបានទទួលការបណ្ដុះបណ្ដាលពីក្រៅប្រទេស និងមានបទពិសោធន៍ ជាង១០ឆ្នាំលើជំនាញវិភាគ លើរូបភាពវេជ្ជសាស្ត្រ"។
លោក សាស្ត្រាចារ្យ បានបន្ថែមថា៖ យើងវិនិយោគលើម៉ាស៊ីននេះ ដើម្បីជួយសម្រាលបន្ទុក និង ការលំបាករបស់ប្រជាជនកម្ពុជាដែលពីមុនមក ពួកគាត់ត្រូវការចំណាយពេលវេលា ចំណាយថ្លៃធ្វើដំណើរ ការស្នាក់នៅ និងហូបចុក ទៅប្រទេសជិតខាង ដើម្បីថតឆ្លុះពីម៉ាស៊ីនទំនើបនេះ ដូច្នេះចាប់ពីពេលនេះទៅ ពួកគេគាត់អាចមករកសេវានេះនៅគ្លីនិករបស់យើង ដោយមិនចាំបាច់ប្រើប្រាស់ពេលវេលាយូរ និងចំណាយច្រើនឡើយ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្ដីពីអត្ថប្រយោជន៍នៃម៉ាស៊ីនទំនើប MRI នេះត្រូវបានធ្វើឡើងនៅ សណ្ឋាគារសុខា រ៉េស៊ីដង់ អូតែល កាលពីថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០១៥ ដែលរៀបចំឡើងដោយក្រុមហ៊ុន MEES និងតំណាងរបស់ក្រុមហ៊ុន Hitachi៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|