. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ​ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​
May 30, 2015 (15:12:16) [ 1600 ]
 
 
សព្វ​ថ្ងៃនេះ ស្ត្រី​ដែល​ចាត់​ទុក​ថា ជា​អ្នកមាន​សុដន់​ដ៏​ស្រស់​ស្អាត​នោះ គឺ​សុដន់​ដែល​មាន​ទ្រទ្រង់ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត សុដន់ គួរតែ​មាន​សភាព​មូល​ក្បំ ជាមួយ​ភាព​រលាស់ នឹង​មាន​ទំហំ​សម​ល្មម​នឹង​រូបរាង​កាយ​។ ចំណុច​សំខាន់​នៃ​ភាព​ស្រស់​ស្អាត​របស់​សុដន់ គឺ​ទ្រទ្រង់​របស់​វា​។

កីឡា ដែល​អាច​ជួយ​ធ្វើ​ឲ្យ​សុដន់​ស្អាត គឺ​កីឡាហែលទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​ហែល​ទឹក ក៏​មិន​ថ្វី​ដែរ អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេង​ៗ​ជំនួស​វិញ ប្រកបដោយ​ប្រសិទ្ធិ​ភាព ដូច​គ្នា​ផង​ដែរ ចូរ​អ្នក​រីករាយ​យល់​ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូច​ខាងក្រោម ៖

១. លំ​ហាត់ប្រាណ​រុញច្រាន
ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត សម្រាប់​ធ្វើ​ឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យកដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង តាម​ដែល​អាច​ធ្វើ​បាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែល​ៗ​ដូច​គ្នា​។

២. លំ​ហាត់ប្រាណ​កែងដៃ​ប៉ះ​គ្នា
ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅ​ក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅ​វិញ​ទៅ​មក (​បាតដៃ​ឆ្វេង​ប៉ះ​កែងដៃ​ស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺត​ៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យ​បាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង​។

៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា
ស៊ក​ម្រាមដៃ​ចូល​គ្នា ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំង​សងខាង​ចូល​គ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​បាន ៨ ទៅ ១០ ដង​។

៤. ការ​បញ្ចប់​លំ​ហាត់ប្រាណ ធ្វើ​ឱ្យ​សុដន់​ស្រស់​ស្អាត ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ មួយ​ចំនួន
វិធី​ដ៏​ល្អ​បំផុត ក្នុង​ការ​បញ្ចប់​លំ​ហាត់ប្រាណ ធ្វើ​ឱ្យ​សុដន់​ស្អាត គឺ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រតិបត្ដិ​តាម ដូច​ជា យក​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះឡើង​ក្នុងផ្ទះ​អ្នក​ឱ្យ​បាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅ​លើ​ក្បាល​នោះ​ឱ្យ​មាន​លំនឹង​។

គួរ​បញ្ជាក់​ថា ធ្វើ​យ៉ាងដូច​នេះ វា​អាច​ជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក មាន​សភាព​ធូរស្រាល យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិន​អាច​ធ្វើ​បាន យ៉ាង​ហោច​ណាស់ អ្នក គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់ ជាមួយ​ការ​ដាក់​សៀវភៅ​នៅ​លើ​ក្បាល​វិញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter