នៅក្នុងឆ្នាំ ២០១៥ តើក្រុមហ៊ុន Huawei មានផលិតផលអ្វីប្លែក?
|
March 14, 2015 (10:57:58)
|
[ 1438 ] |
|
|
|
|
ក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ ៣ លើពិភពលោក បានដាក់បង្ហាញនូវផលិតផលថ្លៃៗ សមត្ថភាពកម្រិតកំពូលគ្មានគូប្រៀប រូបរាងទាក់ទាញ កំពូលស្តើង កំពូលស្រាល និងថ្មមហាសែនខ្លាំងប្រើបានយូរ ដូចជា នាឡិកាបំបែកឯតទគ្គកម្មពិភពលោក Huawei Smart Watch (World’s First Smart watch) ថេបប្លេតកូនកាត់ស្មាតហ្វូន Huawei X2 នាឡិកាពាក់ដៃ Talk Band B2 និងកាសស្តាប់ដ៏កាលីប Talk Band N1 នៅឯសន្និសីទកាសែតក្នុងពិព័រណ៍ទូរស័ព្ទពិភពលោកដ៏ធំតែមួយគត់ប្រចាំឆ្នាំនេះ នាទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ជាមួយគោលគំនិត “សុបិនជាកត្តាជំរុញនូវគំនិតច្នៃប្រឌិតថ្មី”។
លោក រីឆាត យូ (Richard Yu) នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកក្រុមអាជីវកម្មសម្រាប់អតិថិជន មានប្រសាសន៍ថា “អតិថិជន នឹងអាចប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិក និងស្មាតហ្វូន ដែលអាចផ្ទុកនូវទិន្នន័យផ្ទាល់ខ្លួន និងថតនូវអ្វីៗ ដែលខ្លួនចង់បាន ដែលនេះគឺជាការវិវត្ដន៍ថ្មីមួយនៃបច្ចេកវិទ្យា ទិន្នន័យដ៏ធំ និង Cloud។ ការដាក់បង្ហាញផលិតផលថ្មីៗ នៅថ្ងៃនេះ គឺជាការបង្ហាញនូវការតាំងចិត្តដ៏មោះមុត ដើម្បីជំរុញនូវគំនិតច្នៃប្រឌិតថ្មីៗ និងបង្កើតផលិតផល ដែលនឹង លើកកម្ពស់លើវិស័យអេកូស៊ីសស្ទែម។ ផលិតផលថ្មី គំនិតច្នៃប្រឌិតថ្មីៗ នឹងតភ្ជាប់បន្ស៊ីគ្នា ដើម្បីផ្តល់នូវអ្វីដែល ជាតម្រូវការផ្នែកដំណោះស្រាយរាល់គ្រប់ឧបករណ៍វៃឆ្លាត និងការត្រួតពិនិត្យផ្សេងៗ ដើម្បីបំពេញតម្រូវការមនុស្ស។
ផលិតផល និងឧបករណ៍ថ្មីៗទាំងនេះ នឹងបំពេញនូវតម្រូវការដ៏សំខាន់បំផុត ដែលត្រូវនឹងនិន្នាការក្នុងឧស្សាហកម្មផ្នែកស្មាតហ្វូន និងឧបករណ៍ដែលទាក់ទិននឹងស្មាតហ្វូន ជាមួយនឹងចំណុចខ្លាំងលើផ្នែក បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ធំជាងគេ ចំនួន ១៦ កន្លែងនៅទូទាំងពិភពលោក ដែលកត្តានេះហើយនឹងអាចនាំឲ្យក្រុមហ៊ុន HUAWEI ផ្នែកក្រុមអាជីវកម្មសម្រាប់អតិថិជន នឹងក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនាពេលអនាគតដ៏ខ្លីនេះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|