អ្នកសម្លឹងមើលកុំព្យូទ័រយូរ ប្រឈមនឹងជំងឺស្ងួតភ្នែក
|
March 14, 2015 (10:53:58)
|
[ 1443 ] |
|
|
|
|
ក្រុងញូវយ៉ក ៖ បុគ្គលិកធ្វើការងារទាំងឡាយណាដែលចំណាយពេលអង្គុយមើលអេក្រង់កុំព្យូទ័ររបស់ខ្លួនច្រើនម៉ោងនោះ ពួកគេនឹងប្រឈមមុខកើតជំងឺស្ងួតភ្នែក។ នេះបើយោងតាមវេជ្ជបណ្ឌិត យូអ៊ីឈិអ៊ូឈីណូ មកពីសាកលវិទ្យាល័យសុខាភិបាលកៃអូនៅក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមការពន្យល់របស់លោក ខណៈពេលមនុស្សសម្លឹងមើលកុំព្យូទ័រ ពួកគេនឹងមានចំនួនចលនាធ្មេចបើកៗរបស់ភ្នែកតិចជាងការសម្លឹងមើលសៀវភៅនៅលើតុ។
ជាងនេះទៅទៀតសកម្មភាពសម្លឹងកុំព្យូទ័រជារឿយៗតម្រូវឲ្យបើកភ្នែកធំជាងការសម្លឹងមើលវត្ថុផ្សេងៗ គួបផ្សំនឹងការកាត់បន្ថយនូវចំនួនចលនាធ្មេចបើកៗរបស់ភ្នែកនោះ វានឹងបង្កឲ្យមានការហួតទឹក និងធ្វើឲ្យភ្នែកលែងមានសំណើម។ វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថាសកម្មភាពសម្លឹងមើលកញ្ចក់កុំព្យូទ័រច្រើនម៉ោងដោយឥតស្រាកស្រាន្តទើបនាំឲ្យមានមូលហេតុនាំឲ្យយើងប្រឈមនឹងជំងឺស្ងួតភ្នែក។
គួរបញ្ជាក់ថាជំងឺស្ងួតភ្នែកអាចមានលក្ខណៈរ៉ាំរ៉ៃតែយើងអាចមានវិធីប្រើទឹកថ្នាំបន្តក់ភ្នែកជំនួយបាន។ របាយការណ៍មួយបានឲ្យដឹងថានៅប្រទេសជប៉ុនមានអត្រាប្រជាជនចំនួន១០លាននាក់មានរោគសញ្ញាកើតជំងឺស្ងួតភ្នែកដោយសារតែពួកគេជាមនុស្សមមាញឹកនឹងការងារ ហើយបានចំណាយពេលច្រើនម៉ោងមុខកុំព្យូទ័រ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|