. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ម្ហូបអាហារ ក្លែងក្លាយ​ទាំង៩ បង្កមហន្តរាយដល់អ្នកបរិភោគ នៅ​ក្នុង​ប្រទេស​ចិន (មានវីដេអូ)
April 05, 2015 (05:29:18) [ 2055 ]
 
 
ចិន​ជា​ប្រទេស​ធំ​មួយ រួម​ទាំង​មាន​ប្រជាជន​ដ៏​ច្រើន​លើសលប់ ដោយសារ​តែ​កំណើនប្រជាជន​ជន​យ៉ាងច្រើន ចិន​ត្រូវការ​ស្បៀងអាហារ​កាន់តែ​ខ្លាំង​ឡើង ហើយ​បើ​ចំពោះ​ប្រជាជន​មាន​ជីវភាព​មិន​ប្រសើរ​វិញ​រឹតតែ​ជា​បញ្ហា​។ ខណៈ​ដែល​មាន​តម្រូវការ​យ៉ាង​សម្បើម ធ្វើ​អោយ​ជន​អប្រិយ ឆ្លៀតឱកាស យក​ផល​ចំនេញ ផលិត​អាហារ​បង្ក​ហានិភ័យ ដល់​អ្នក​ប្រើប្រាស់ ដូច​មាន​រៀបរាប់​ខាងក្រោម​៖

១. នំ​ប៉ាវ​ញាត់​ក្រដាស់​ឡាំង

អាហារ​តាម​ដងផ្លូវ ជា​ប្រភព​ដែល​មនុស្ស​ទូទៅ ពិសេស​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​ចូល​ចិត្ត​ទិញ តែ​ក៏​ជា​កន្លែង​ប្រមូលផ្ដុំ នូវ​ម្ហួ​ប​អាហារ ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​ដែរ​។

មិន​ថា​តែ អាហារ​តាម​ចិញ្ចើម​ផ្លូវ​ទេ សូ​ម្បី​តែ​កន្លែង​ហាង​ធំ​ៗ​ក៏​អាច​លក់​អាហារ​មាន​សារជាតិ​ពុល​ដល់​អ្នកទិញ​ដូច​គ្នា ដោយសារ​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា អ្នកលក់​តាម​ដងផ្លូវ ក្នុង​ទីក្រុង Beijing លក់​នំ​ប៉ាវ​ដាក់​ស្នូល​ក្រដាស់​ឡាំង​។ហើយ​រឿង​មួយ​នេះ​ក៏​មានការ​ចុះ​ផ្សាយ លើ​ទំព័រ​កាសែត​ចិន​ក្នុង​ឆ្នាំ ២០០៧ ទៀត​ផង​។

នំ​ប៉ាវ​មួយ​នេះ ធ្វើការ​ផលិត​ដោយ​យក​ក្រដាស់​ឡាំង ទៅ​ត្រាំ​ក្នុង​សារធាតុ​គីមី​ម្យ៉ាង ដើម្បី​អោយ​វា​ឡើង​ទន់ រួច​ហើយ​ច្របល់​ក្រដាស់ ជាមួយនឹង​សាច់ និង យក​ទៅ​ញាត់​ចូល​ក្នុង​នំ​ប៉ាវ​។

យើង​មិនដឹង​ថា​សារធាតុ​បន្ទន់​មួយ​នោះ នឹង​បន្ទន់​ពោះវៀន បន្ទន់​គ្រឿងក្នុង​មនុស្ស​ដែរ​រឺ​អត់​ផង? ពួក​គេ​នេះ​ពិតជា​ព្រៃផ្សៃ​មែនទែន​!

២.​សាច់​ក្លែង​ក្លាយ ធ្វើពីសាច់​កណ្ដុរ

កាលពី ២​ឆ្នាំ​មុន មនុស្ស​ជិត​មួយ​ពាន់​នាក់ ត្រូវ​បាន​ចាប់ខ្លួន ពី​បទ​ផលិត​សាច់​ក្លែងក្លាយ​ធ្វើ​ពី​សាច់​កណ្ដុរ ។ តា​មកា​រសើប​អង្កេត ដំណើរការ​ផលិត​នោះ​គ្មាន​អនាម័យ​ត្រឹមត្រូវ សោះឡើយ​។

ប៉ូ​លី​សបាន​និយាយ​ថា ពួក​ជន​ទុច្ចរិត​ចូល​ចិត្ត​ប្រើ សារធាតុ ដែល​គេ​ហាមឃាត់ យក​ទៅ​ផលិត​សាច់ អោយ​មើល ទៅ​មាន​រូបរាង​ដូច​សាច់​គោ សាច់​ជ្រូក​ជាដើម​។

ជាង​នេះ​ទៀត គេ​ចាក់​បញ្ចូល​ទឹក​ទៅ​ក្នុង​សាច់​កណ្ដុរ​នោះ​ថែម​ទៀត ដើម្បី​អោយ​បាន​គីឡូ​កាន់តែ​ធ្ងន់ ។ ហើយ​គេ​មិន​បានដឹង​ថា កណ្ដុរ​ដែល​យក​មក​ធ្វើ កណ្ដុរ​ស្រុក រឺ​កណ្ដុរស្រែ​ផង​។

៣.​សរសៃ​គុយទាវ ក្លែងក្លាយ

កាលពី​ឆ្នាំ ២០១០ មាន​រោងចក្រ ដល់​ទៅ​៥០ នៅ​ប្រទេស​ចិន​ភាគ​ខាងជើង ជិត​ទីក្រុង​Dongguan គេ​រក​ឃើញ​ថា​មាន​សង្វា​ក់​ផលិតកម្ម ធ្វើ​សរសៃ​គុយទាវ ពី​ធញ្ញជាតិ​ស្អុយរលួយ រួម​ទាំង​អាច​មាន​ផ្ទុក​សារធាតុ​ពិល​ផង​ដែរ​។

គេ​ដឹង​ថា មុន​ពេល​សមត្ថកិច្ច​បិទ​ការ​ផលិត រោងចក្រ​ទាំងនោះ​បាន​លក់​គុយទាវ ដល់​ទៅ​ជិត ១.១ លាន​ផោន ជា​រៀងរាល់ថ្ងៃ បាត់​ទៅ​ហើយ​។

៤.​សណ្ដែកដី ដាក់​ស៊ីម៉ង់

តម្លៃ​សណ្ដែកដី​ម្យ៉ាង​មាន​ថ្លៃ​កាន់តែ​ខ្ពស់​ទៅ​ៗ​ពី​មួយ​ឆ្នាំ​ៗ ហេតុនេះ​ដើម្បី​បង្កើន​ប្រាក់​ចំនេញ ជនខិលខូច ប្រមូល​សំបក​សណ្ដែកដី ហើយ​ដាក់​ញាត់​ក្រដាស់ ព្រមទាំង​ដាក់​ដុំ​ថ្មី​ស៊ីម៉ង់ និង បិទ​កាវ​ដើម្បី​អោយ​វា​ជាប់​គ្នា​ល្អ​។ គេ​អាច​រកបាន​ប្រាក់ ចំនេញ​កាន់តែ​ច្រើន បើសិនជា​មានការ​វេច​ខ្ចប់​កាន់តែ​បាន​ល្អ​។

អ្វីដែលកាន់តែ​បារម្ភ​នោះ​គឺ រហូត​មក​ដល់​ឥឡូវ សណ្ដែកដី​នេះ​នៅ​តែ​បន្ដ​លក់​នៅ​ក្នុង​ប្រទេស​ចិន​ដដែល​។

៥.​គំរបកំប៉ុង​ទឹកដោះគោ

នៅ​ឆ្នាំ ២០០៩ កុមារ​តូច​ៗ ៥៣០០០​នាក់ ក្នុង​ប្រទេស​ចិន បាន​ឆ្លង​ជំងឺ ក្រោយ​ពី​ពួក​គេ​ផឹក​ទឹកដោះគោ ។

ចំនែក​ខាង​ក្រុមហ៊ុន​ទឹកដោះ​ថា គេ​ចង់​ធ្វើ​អោយ​គំរក​កំប៉ុង​ទឹកដោះគោ កាន់តែ​មានគុណ​ភាពល្អ ដើម្បី​អោយ​វា​ជួយ​បង្កើន ជាតិ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ទឹកដោះគោ​។

ផ្ទុយ​ទៅ​វិញ គំរបកំប៉ុង​ទឹកដោះគោ​ជ័រ នោះ​ប្រៀប​ដូច​ជា​សារធាតុពុល ស្យា​នី​ត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​។
យោង​តាម​សេចក្ដីរាយការណ៍​បានអោយ​ដឹង​ថា ទឹកដោះគោ ជាប់​ជាតិពុល​ពី​គំរក កំប៉ុង បាន​សម្លាប់​ជីវិត​កុមារ ដល់​ទៅ ៤​នាក់ ។

៦.​ពង​ទា ពងមាន់ ជ័រ

អ្នក​ប្រហែលជា​មិន​ជឿ តែ​វា​ជា​រឿង​ពិត ពង​ទា ពងមាន​នោះ កើតឡើង ដោយ​គ្រាន់តែ គេ​យក​កាក​សំណល់ ពី​រោងចក្រ មក​ផលិត​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​អាហារ នៅ​ចិន មួយ​ចំនួន ប្រើប្រាស់​វិធី​នេះ ដើម្បី​ផលិត និង ចែកចាយ ស៊ុត​ក្លែងក្លាយ​ទៅ​ដល់​អតិថិជន​។
ស៊ុត​នេះ ហាក់ដូចជា​ផលិត​ដោយ កន្លែង​ពិសោធន៍​មួយ ហើយ​ផលិត​ចេញពី​ជាតិ​ស្នែង ទឹក និង លក្ខណ៍ ចំនែក​សំបក​ស៊ុត ធ្វើ​ពី​ក្រមួន​។

៧.​អង្ករ​ក្លែងក្លាយ

អ្នកយកការណ៍​មក​ពី Taiyuan ក្នុង​ខេត្ត Shaanxi ប្រទេស​ចិន​បាន​ប្រាប់​អោយដំណឹង​ថា មានការ ចែកចាយ​អង្ករ​ក្លែងក្លាយ​!

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អង្ករ​ក្លែងក្លាយ​ត្រូវ​បាន​គេ​លក់ ពាសពេញ​ទីប្រជុំជន ម្យ៉ាងទៀត​គេ​ផលិត​វា​តាម​រយៈ​ការ​លាយ ដំឡូង ជាមួយនឹង ជ័រ​ប្លា​ស្ទិ​ច​។​សមត្ថកិច្ច​ចិន​ខិតខំ​ណាស់​ដែរ​ដើម្បី​វែកមុខ​រក​ជនល្មើស មក​ដាក់ទោស​។

គេ​ដឹង​ថា​ការ​បរិភោគ​បាយ ៣​ចាន ពី​អង្ករ​ក្លែងក្លាយ​មួយ​នេះ ប្រៀប​បាន​នឹង​ហូប ថង់​ជ័រ មួយ​អីចឹង​ដែរ​។

៨.​ស្រាក្រហម ក្លែងក្លាយ

ក្នុង​ចំនោម​ប្រភេទ ម្ហូបអាហារ​ក្លែងបន្លំ​ទាំងអស់ ភាគច្រើន​ជា​ស្រាក្រហម​។ ប្រជាជន​ដែល មិន​ស្គាល់​ពី​ប្រភេទ​ស្រា តែងតែ​ចាញ់បោក ដោយសារ​តែ​រូបរាង​ស្រា​មើលទៅ​មាន​ភាព​ថ្លៃថ្នូរ និង មាន​បិទ​យីហោ​យ៉ាង​ប្រណិត​។ តែ​បើ​សិន ជា​ទទួលទាន​វា​ទៅ ទើប​ដឹង​ថា​ស្រា​នេះ​មិន​ខុស​អី​ពី​ទឹក​ផ្លែ​ឈើ​សាមញ្ញ​នោះ​ឡើយ​។

៩. ជាតិ​ផូស្វ័រ​ក្នុង​សាច់

កាលពី​ឆ្នាំ ២០១១ នារី​ម្នាក់​បាន​ទិញ សាច់​មួយ​ផោន ធ្វើ​អាហារ​ពេល​ល្ងាច ហើយ​ពេល​ទទួលទាន​រួច ភ្លេច​យក​សាច់​នៅ​សល់​ទៅ​ទុក ដល់​ពាក់កណ្ដាល​យប់ ចុះ​ទៅ​រក​ទឹក​ផឹក ស្រាប់តែ​ឃើញ​មាន ជ័រ​ភ្លឺ​ៗ​នៅ​លើ​តុ​បាយ​។ នាង​ស្រឡាំងកាំង ព្រោះ​ជ័រ​នោះ​ជា​សាច់​ជ្រូក ដែល​ខ្លួន​បាន​លេប​ចូល​ក្នុង​ពោះ កាលពី​ល្ងាច​មិ​ញ​នោះ​ឯង​។

បើ​តាម​ការ​វិភាគ​ដោយ​ក្រសួង​អាហារ បានអោយ​ដឹង​ថា សាច់​នោះ​ផលិត​ចេញពី ជាតិ​ផូស្វ័រ ជា​ជាតិ​ដែល​បង្ក​គ្រោះ ថ្នាក់ ​យ៉ាងធ្ងន់ធ្ងរ​ដល់ ​សុខភាព​មនុស្ស​៕

ប្រភព៖ wereblog

សូមទស្សនាវីដេអូ ៖
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter