. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
វិធី​ជួយ​កាត់​បន្ថយ ស្នាមជ្រួញ​លើ​ផ្ទៃមុខ
March 26, 2015 (13:46:43) [ 1575 ]
 
 
ស្ត្រី​តែងតែ​មានការបារម្ភពី​ ភាព​ជ្រីវជ្រួញ​លើ​មុខ ព្រោះ​ខ្លាច​មើលទៅ​ឃើញ​ចាស់​។ ដើម្បី​កាត់​បន្ថយ​វា​ យើង​មិន​ត្រូវ​គេង​ផ្អៀង​ឡើយ ព្រោះថា​គេង​ផ្អៀង ជាមូលហេតុ​មួយ​ដែល​ធ្វើ​អោយ ថ្ពាល់ និង ចង្កា យើង​ឡើង​ជ្រួញ​។

មួយវិញទៀត​គួរ​ទទួលទាន​ត្រី​សាល​ម៉ុង និង ត្រី​ទឹក​ត្រជាក់​ផ្សេង​ទៀត​(​រស់នៅ​ក្នុង​ទឹកកក​) ដោយសារ​តែ​វា​សំបូរ​ទៅ​ដោយសារ​ជាតិ​ប្រូតេអីុន ​ជួយ​បំប៉ន​ដល់​ស្បែក និង ជា​ប្រភព​អាស៊ីត​ខ្លាញ់ ​អូ​មេ​ហ្គា​បី​ទៀត​ផង​។ តាម​រយៈ​ក្រុម​អ្នក ជំនាញ​បានអោយ​ដឹង​ថា ប្រភព​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី មាន​សារៈសំខាន់​បំផុត​ចំពោះ​ស្បែក ហើយ​វា​ក៏​ជួយ​ក្នុង​ការ​បន្ថយ​ភាព​ជ្រីវជ្រួញ​អោយ​យើង​បាន​ដូច​គ្នា​។

កត្តា​ដែល​នាំ​អោយ​មុខ​យើង​ជ្រួញ​ទៀត​នោះ​គឺ ការ​ដែល​យើង​ឧស្សាហ៍​លាងមុខ​ពេក វា​ធ្វើ​អោយ​បាត់បង់​នូវ​សារធាតុ​ជួយ​ការពារ​ស្បែក សូម​ប្រើ​សាប៊ូលាងមុខ​មាន​ជាតិ​សំណើម រឺ​ជែ​ល រឺ​ក៏​ជា​ក្រែ​ម​ជំនួស​វិញ​។

តាម​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ​ក្រែ​មដែល​មានវីតាមីន​C​ នឹង​ជួយ​បង្កើត​ជាតិ​សរសៃ​(Collagen) ។ ជាតិ​សរសៃ​នេះ​ជួយ​ទប់ទល់​នឹង​កាំរស្មី UVA ព្រមទាំង UVB ហើយ​ក៏​ជួយ​បំបាត​នូវ​ស្នាម អុច​ខ្មៅ​ៗ និង ក្រហម​ៗ​ផង​ដែរ​។

ការ​បរិភោគ​សណ្ដែក​ក៏​អាច​ជួយ​ការពារ និង ធ្វើ​អោយ​ស្បែក​មាន​សុខភាព​ល្អ​។ យោង​តាម​ការ​សិក្សា​អោយ​ដឹង​ថា បើ​យើង​យក​សណ្ដែក​មក​លាប​នៅ​លើ​ផ្ទៃមុខ រឺ​យក​មក​ធ្វើ​ជា​អាហារ វានឹង​ជួយ​​​ជួសជុល​ស្បែក​ខូច ដោយសារ​កំ​ដៅ​ថ្ងៃ​បាន​ទៀត​ផង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 51 នាក់
  Flag Counter
Flag Counter