Apple ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃទីផ្សារឡើងដល់ ៧០០ ពាន់លានដុល្លារ
February 15, 2015 (11:32:22)
[ 1463 ]
យោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ១១ ខែកុម្ភៈ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃទីផ្សាររហូតដល់ ៧០០ ពាន់លានដុល្លារ។ ភាគហ៊ុនបានកើនឡើង ១,៩ ភាគរយ ស្មើនឹងតម្លៃ ១២២,០២ ដុល្លារ ក្នុងពេលបិទការជួញដូរ ដោយជួយលើកតម្លៃទីផ្សាររបស់ Apple ដល់ ៧១០ ពាន់លានដុល្លារ និងធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដំបូងគេដែលឡើងដល់តម្លៃ ៧០០ ពាន់លានដុល្លារក្នុងប្រវត្តិសាស្ត្រ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក ធីម ឃុគ ដែលថ្លែងនៅសន្និសីទបច្ចេកវិទ្យា និងអ៊ីនធឺណេត Goldman Sachs Technology & Internet Conference ក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូបាននិយាយថា Apple បានឈានដល់ជំហានវែងឆ្ងាយដ៏គួរឲ្យទុកចិត្តរបស់ខ្លួនហើយ។
លោកឃុគបាននិយាយថា "យើងបានយកប្រព័ន្ធប្រតិបត្តិការ iOS និងពង្រីកវាទៅក្នុងរថយន្តរបស់អ្នក ទៅក្នុងផ្ទះរបស់អ្នក ទៅក្នុងសុខភាពរបស់អ្នក។ ទាំងអស់នេះគឺជាផ្នែកដ៏សំខាន់បំផុតនៃជីវិតរបស់អ្នក។ យើងចង់បានប្រភេទជីវិតមួយដ៏ងាយស្រួល។ ដូចនេះហើយ ខ្ញុំគិតថាទាំងនេះគឺពិតជាសំខាន់ណាស់សម្រាប់ជីវិតរបស់យើង...យើងក៏បានធ្វើរឿងជា ច្រើនផងដែរដើម្បីពង្រីកវត្តមានលើសកលលោករបស់យើង។ អញ្ជឹងហើយ ប្រសិនបើអ្នកក្រឡេកមើលទៅអ្វីដែលយើងបានធ្វើក្នុងប្រទេសចិន យើងបានបើកហាងច្រើនឡើងនៅទីនោះ"។
"យើងបានបើកបណ្តាញចែកចាយយ៉ាងច្រើននៅទីនោះ។ ទូទាំងពិភពលោកទាំងមូល យើងបានបើកបណ្តាញលក់ថ្មីជិត ២០.០០០ កន្លែងឯណោះ។ យើងបានបើក Apple Store ថ្មីចំនួន ២៧ និង ហាងលក់ផលិតផល Apple ជាច្រើនទៀត"។ លោកឃុគបាននិយាយថា Apple បានរកចំណូលបាន ៥០ ពាន់លានដុល្លារក្នុងទីផ្សារដែលកំពុងរីកចម្រើនក្នុងឆ្នាំកន្លងទៅ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018