អាហារ ៩ មុខជួយឱ្យសក់ល្អស្អាតបែបធម្មជាតិ
|
February 16, 2015 (10:23:14)
|
[ 1538 ] |
|
|
|
|
បើចង់បានសក់ស្អាតរលើបរលោង ជាប់ស្វិត ត្រូវថែទាំពីផ្នែកខាងក្នុងខ្លួនយើងផង ព្រោះការថែទាំតែផ្នែក ខាងក្រៅវាមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកជំនាញខាងសរសៃសក់ បានបង្ហាញប្រាប់អំពីអាហារចំនួន៩មុខដែលមានប្រយោជន៍ជួយឱ្យសក់មានសុខភាពល្អដូចតទៅ ៖
១-សាច់សត្វ ៖ កោសិកាឫសសក់ប្រកបទៅដោយប្រូតេអ៊ីន ។ ដូច្នេះ យើងគួរតែទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាពិសេសអាហារពេលព្រឹក ។ ចំណែកអាហារពេលថ្ងៃត្រង់ បើចង់ទទួលបានលទ្ធផលខ្ពស់ គឺត្រូវទទួលទានសាច់សត្វដែលមិនជាប់ខ្លាញ់ ។
២-អូមេហ្គា ៖ អ្នកដែលមានសក់ស្ងួតបែកចុង គួរតែទទួលទានអាហារដែលសម្បូណ៌ទៅដោយខ្លាញ់ចាំបាច់ ជាពិសេសត្រីដែលមានខ្លាញ់ខ្ពស់ ដូចជាត្រីធូណា និងត្រីសូម៉ុង ដើម្បីជួយថែរក្សាសក់ឱ្យបានល្អ ។
៣-អង្ករសំរូប ៖ បាយអង្ករសំរូបជាប្រភេទអាហារម្យ៉ាងដែលផ្ដល់ថាមពលដល់រាងកាយបាន យូរជាងអង្ករសម្រិត ជាពិសេសកាលណាយើងទទួលទានជាមួយប្រូតេអ៊ីន ពីព្រោះវាផ្ដល់សារធាតុអាហារដែលសរសៃសក់ត្រូវការបានគ្រប់ ដោយសារតែវាជាប្រភពដែលសម្បូណ៌ទៅដោយវីតាមីន B និងកាកសរសៃ ។
៤-ស៊ុត ៖ ភាគច្រើនយើងតែងយកស៊ុតក្រហមមកផ្អាប់សក់នឹងជួយឱ្យសក់ទន់ជាប់ ស្វិត ។ ប៉ុន្ដែស៊ុតនៅមានប្រយោជន៍ដូចគ្នា កាលណាយើងយកមកទទួលទាន ពោលគឺស៊ុតសសម្បូណ៌ទៅដោយប្រូតេអ៊ីន និងអាស៊ីតអាមីណូចាំបាច់ដែលជាសមាសធាតុផ្សំសំខាន់ អាចជួយឱ្យសរសៃសក់ដុះជាប់ស្វិតល្អ ។
៥-គ្រាប់ធញ្ញជាតិ ៖ ពេលយើងទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់ ក៏ជាវិធីមួយជួយបង្កើនប្រូតេអ៊ីនដល់រាងកាយ។ សូមទទួលទានគ្រាប់ល្ពៅ គ្រាប់ឈូករ័ត្ន និងល្ង ដែលទទួលទានទៅឆ្ងាញ់ផង និងមានប្រយោជន៍ ផង ។
៦-អាលម៉ង់(Almond) ៖ អាលម៉ង់ជាប្រភពប្រូតេអ៊ីនមានគុណភាពខ្ពស់ដែលរាងកាយងាយបឺតស្រូបយក ។
៧-ផ្លែឈើ ៖ ត្រូវទទួលទានបន្លែ-ផ្លែឈើក្នុងបរិមាណ៥ចំណែកក្នុងមួយថ្ងៃ ដើម្បីជំនួយដល់សរសៃសក់និងផ្នែកផ្សេងៗទៀតនៃរាងកាយ ។ បន្លែ-ផ្លែឈើសម្បូណ៌ទៅដោយវីតាមីនដែលមានប្រយោជន៍ចំពោះស្បែក ក្បាល និងសរសៃសក់ ថែមទាំងសម្បូណ៌ទៅដោយសារធាតុដែលផ្ដល់សំណើម និងជួយទប់ស្កាត់រ៉ាឌីកាល់សេរី ។
៨-ទឹក ៖ សរសៃសក់ក៏ត្រូវការសំណើមដូចរាងកាយនិងស្បែកដែរ ។ ទឹកនឹងជួយឱ្យសរសៃសក់រលើបរលោងដូចសរសៃសូត្រ ។ ដូច្នេះ យើងត្រូវផឹកទឹកឱ្យបានពី៨-១០កែវក្នុងមួយថ្ងៃ ឬ១-២លីត្រក្នុងមួយថ្ងៃ ។
៩-អាហារបន្ថែមវីតាមីន ៖ យើងគួរតែបង្កើនប្រយោជន៍ពីអាហារបន្ថែមប្រភេទវីតាមីនចូលទៅព្រម ជាមួយអាហារ ដោយជ្រើសរើសទទួលទានអាហារបន្ថែមនូវពពួកវីតាមីន B វីតាមីន C វីតាមីន E វីតាមីន A និងវីតាមីន K ពីព្រោះសុទ្ធតែជាវីតាមីនដែលជួយបន្ថែមធាតុដែក ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|