ការម៉ាស្សាផ្ទៃមុខ ដោយខ្យងនៅថៃ
|
January 30, 2015 (10:02:47)
|
[ 1519 ] |
|
|
|
|
លើកចុងក្រោយបង្អស់ ដែលខ្ញុំបានប្រទះឃើញខ្យង គឺពួកវាត្រូវបានអ្នកបម្រើបារាំង លើកទៅទទួលភ្ញៀវ ដោយឆាជាមួយខ្ទឹមស និងបឺររុក្ខជាតិ។ ឥឡូវខ្យងមួយក្បាល បានកំពុងវារឡើងលើខ្ទង់ច្រមុះរបស់ខ្ញុំ ខណៈអាប្រាំក្បាលផ្សេងទៀត កំពុងត្រូវបានដាក់តោង លើផ្នែកផ្សេងទៀត នៃផ្ទៃមុខរបស់ខ្ញុំ ដោយអ្នកម៉ាស្សារក្សាសម្រស់ ជនជាតិថៃ ដោយសង្ឃឹមថា រាល់ខ្យង់សំងាត់ទាំងនេះ នឹងធ្វើឲ្យស្បែកជ្រីវជ្រួញមួយចំនួន មានសភាពទន់រលោង ហើយនឹងផ្តល់ឲ្យខ្ញុំ នូវសម្រស់ក្មេងជាងវ័យ។
ការបន្ថែមរបៀបម៉ាស្សារបៀបនេះចូលក្នុងការរក្សាសម្រស់ជាសកល និងការនិយមថ្មីៗអំពីការថែទាំសុខភាព ដូចជាការម៉ាស្សាផ្ទៃមុខដោយប្រើខ្យង ដែលឃើញមាននៅតំបន់ភ្នំនៃប្រទេសថៃភាគខាងជើងនោះ គឺមានលក្ខណៈធម្មជាតិសុទ្ធសាធ។
ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះមានចំណាត់ថ្នាក់ក្នុងចំណោមគោលដៅស្ប៉ា ឬម៉ាស្សាកំពូលៗរបស់ពិភពលោក ដោយការព្យាបាលតាមរបៀបម៉ាស្សាគ្រប់ប្រភេទគឺមានផ្តល់ជូននៅគ្រប់ទីកន្លែង។ សមាជិកដទៃទៀតនៃនរគសម្បូរសត្វនេះក៏ត្រូវបានចុះក្នុងបញ្ជីផងដែរ រួមមានត្រី ដែលគេយកទៅម៉ាស្សាជើងនៅកន្លែងស្ប៉ាជាង ៤.០០០ កន្លែងឯណោះ។
តើនេះគ្រាន់តែជាគម្រោងការធ្វើទីផ្សារមួយផ្សេងទៀត ឬ ជាវិធីដ៏មានប្រសិទ្ធភាពដើម្បីធ្វើឲ្យស្បែកហាប់ណែន ឬក្មេងជាងវ័យ? មតិរបស់អ្នកជំនាញគឺខុសពីនេះ។ នារីថៃវ័យក្មេងពីរនាក់ដែលទម្រតក្បែរខ្ញុំនៅកន្លែងស្ប៉ាឈ្មោះថា Chiang Mai's Snail Spa បាននិយាយកោតសរសើរមិនដាច់ពីមាត់អំពីជាតិរំអិលរបស់ខ្យង។
ហើយនៅពេលខ្ញុំទៅស្រុកទេសវិញ ប្រពន្ធរបស់ខ្ញុំនិយាយថាមុខខ្ញុំខុសប្លែកពីមុន ប៉ុន្តែមិនបានសួរដេញដោលលំអិតនោះទេ។ ទំនងដោយសារទឹកចិត្តស្រឡាញ់ចំពោះខ្យង កន្លែងស្ប៉ានេះត្រូវបានចាប់ផ្តើមឡើងកាលពីឆ្នាំមុនដោយជនជាតិបារាំងពីរនាក់ ដែលបាននាំចូលខ្យង ១០០ ក្បាលពីស្រុកកំណើតរបស់ខ្លួន។
កន្លែងស្ប៉ានេះឥឡូវមានខ្យងរហូតជាង ៣០.០០០ ក្បាល ដែលទំពារស៊ីការ៉ុត ស្ពៃក្តោបដែលគ្មានជាតិគីមី និងប្រទាលកន្ទុយក្រពើនៅកសិដ្ឋានសរីរាង្គដែលមានវិញ្ញប័ណ្ណប័ត្រទទួលស្គាល់ត្រឹមត្រូវមួយ។ លោក Luc Champeyroux ដែលដាក់ខ្យងមួយថ្នមៗលើកំភួនដៃរបស់ខ្លួនបាននិយាយថា "យើងយកចិត្តទុកដាក់ចំពោះខ្យងប្រៀបបីដូចជាពួកវាហ្នឹងជាគ្រួសាររបស់យើង ជាកូនៗរបស់យើងអ៊ីចឹង។ អ្នកមើលទៅឃើញទេវាស្អាតណាស់"។
លោកបានសារភាពថាពិតជាធ្លាប់ទទួលទានខ្យងមែន (ប៉ុន្តែមិនមែនខ្យងគាត់ចិញ្ចឹមទេ) ហើយលោកក៏មានគម្រោងចិញ្ចឹមខ្យងមួយចំនួនសម្រាប់ធ្វើជាអាហារ និងថ្មីៗនេះកំពុងធ្វើពិសោធន៍ដើម្បីបង្កើត "ពងខ្យងដែលល្អឥតខ្ចោះ" ផងដែរ។
ខ្យងសម្រិតសម្រាំងតិចតួចប៉ុណ្ណោះត្រូវបានយកពីកសិដ្ឋានសម្រាប់បំពេញកិច្ចការនៅកន្លែងស្ប៉ា ជាទីដែលខ្ញុំជ្រើសរើសការម៉ាស្សារយៈពេល ៤៥ នាទី ហៅថា Snail Spa Celebrity Course។ ក្នុងតម្លៃ ៣០ ដុល្លារ វាគឺមានតម្លៃធូរថ្លៃណាស់បើប្រៀបធៀបនឹងតម្លៃ ២០០ ដុល្លារ ដែលអតិថិជនត្រូវបង់ទៅហាងថែសម្រស់ Ci:z.Labo នៅក្រុងតូក្យូ ជាទីដែលការម៉ាស្សាប្រើខ្យងបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៣។ ការស្ប៉ាបែបនេះក៏បានបើកផងដែរក្នុងប្រទេសចិន និងទីក្រុងឡុងដ៍ ហើយជនជាតិបារាំងទាំងពីរនាក់នេះនឹងពង្រីកវាដល់ក្រុងបាងកកនៅខែក្រោយនេះហើយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|