គួរយល់ដឹង៖ ផលវិបាកនៃ ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ
|
January 07, 2015 (07:42:00)
|
[ 1438 ] |
|
|
|
|
នៅពេលដែលជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ គឺជាជំងឺជាប្រព័ន្ធមួយ ដែលការរលាករបស់វា អាចប៉ះពាល់លើសរីរៈ និងតំបន់នៃខ្លួនដទៃ ជាងប៉ះពាល់លើសន្លាក់ ។ ការរលាកនៃក្រពេញនៅនឹងភ្នែក និងមាត់ អាចបណ្តាលអោយស្ងួត ដែលត្រូវបានគេហៅថាជំងឺ Sjogren ។
ភាពស្ងួតនៃភ្នែក អាចនាំអោយស្រាំកញ្ចក់ភ្នែក ។ ការរលាកនៃផ្នែកសៗនៅនឹងភ្នែក (sclera) អាចជារឿងមួយគ្រោះថ្នាក់ដល់ភ្នែក ។ ការរលាកស្រទាប់សួត ដែលបង្កឡើងដោយជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃនេះ បណ្តាលអោយឈឺទ្រូង ជាមួយនឹងការដកដង្ហើមជ្រៅៗ ដកដង្ហើមខ្លីៗ ឬក្អក ។
ជាលិកាសួតខ្លួនវា អាចក្លាយជាហើម និងសម្លាក ហើយជួនកាលវិវត្តមានជាដុំ នៅក្នុងសួតក៏មាន ។ ការរលាកស្រោមបេះដូង ក៏អាចកើតមានផងដែរ ហើយក៏អាចបណ្តាលអោយឈឺទ្រូងដូចគ្នា ប៉ុន្តែ មានការប្រែប្រួល កម្រិតនៃការឈឺ នៅពេលដែលគេងរាបស្មើ ឬអោនទៅមុខ ។
ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើង ហានិភ័យនៃការគាំងបេះដូង។ ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ អាចបន្ថយចំនួននៃកោសិកាគ្រាប់ឈាមក្រហម និងកោសិកាគ្រាប់ឈាមស ។ ការថយចុះកោសិកាគ្រាប់ឈាមស អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរីកសរីរៈអណ្តើក ហើយអាចបង្កើនហានិភ័យ នៃការឆ្លងមេរោគ ។ ហានិភ័យនៃជំងឺមហារីកកូនកណ្តុរ គឺខ្ពស់ ក្នុងចំនោមអ្នកជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ជាពិសេស ចំពោះអ្នកដែលមានការរលាកសន្លាក់ខ្លាំង ។ ដុំពក ឬដុំទឹកនៅក្រោមស្បែក អាចកើតមានជុំវិញកែងដៃ និងម្រាមដៃ ដែលវាមានសម្ពាធញឹកញាប់ ។ ទោះបីជាធម្មតា ដុំនោះមិនបណ្តាលអោយមានរោគសញ្ញាអ្វីក៏ដោយ ប៉ុន្តែ ពួកវាអាចក្លាយជាឆ្លងមេរោគបាត់ទៅហើយ ។
សរសៃវិញាណ អាចក្លាយជាត្បៀត នៅនឹងកដៃ ដែលបណ្តាលអោយមានជំងឺមួយ ដែលត្រូវបានគេហៅថា Carpal Tunnel Syndrome ។ ក្នុងករណីកម្រ ផលវិបាកធ្ងន់ធ្ងរ ជាធម្មតា អាចប៉ះពាល់ទៅលើឈាម ដែលស្រោចស្រពជាលិកា ហើយនាំអោយជាលិកាស្លាប់ ។ ជារឿយៗបំផុត វាអាចមើលឃើញ ដោយតំបន់នោះខ្មៅជុំវិញក្រចក ឬដូចដំបៅនៅនឹងជើង ៕
(ប្រភព៖ health.com.kh)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|